កីឡា

ប្រតិភូកីឡាការ៉ាតេកម្ពុជា បានមកដល់កម្ពុជា បន្ទាប់បញ្ចប់ការប្រកួតជើងឯក ការ៉ាតេអាស៊ី ឆ្នាំ២០២៦ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ប្រតិភូកីឡាការ៉ាតេកម្ពុជា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ការ៉ាតេកម្ពុជាចំនួន ១២រូប នឹងមកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ ឆ្នាំ២០២៦ “22nd Asian Senior Karate Championships 2026″ជាផ្លូវការ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ក្រោមការ ដឹកនាំលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា ។

លោក ហេង ផេង គ្រូបង្វឹក បានប្រាប់ពីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីថា ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ ឆ្នាំ២០២៦ “22nd Asian Senior Karate Championships 2026″នេះ មានជិត ៤០ប្រទេសចូលរួម ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីការប្រឹងប្រែងហ្វឹកហាត់អស់ពេលកន្លះឆ្នាំកន្លងមក ជាមួយគ្រូបង្វឹកបរទេស ។ លោកចាត់ទុកនេះជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។

សហព័ន្ធបានបញ្ជូន ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល និង កីឡាករ-កីឡាការិនីការ៉ាតេចំនួន ១២ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯក ការ៉ាតេអាស៊ី លើកទី២២ “22nd Asian Senior Karate Champio nships 2026″ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី រួមមានលោក ណុប វណ្ណថារ៉ូ ប្រធានប្រតិភូ កញ្ញា ជា ថារី អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ លោក ហេង ផេង គ្រូបង្វឹក លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ពុទ្ធា ស្រីណុច កីឡាការិនី ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា ៕

Most Popular

To Top