ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២២០២៦ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសបិទវគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកម្រិតមូលដ្ឋានអន្តរជាតិ ឆ្នាំ២០២៦ “ITF Play Tennis Course” ចាប់ពីថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យ Tennis Cambodia នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំយុវជននិងកីឡា រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis Cambodia)។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គនេះមានសារសំខាន់ សម្រាប់លោកអ្នកជាគ្រូបង្វឹកតាមបណ្តាល ក្លិបកីឡាវាយកូនបាល់នៅទូទាំងប្រទេស ។ វគ្គសិក្សានេះផ្អែកលើគោលការណ៍នៃយុទ្ធនាការ ITF Play and Stay មានគោលបំណងធានាថា កីឡាករអាចបម្រើ ការប្រមូលផ្តុំ និងពិន្ទុពីមេរៀនដំបូងរបស់ពួកគេ។ អ្នកចូលរួមកំពុងរៀនពីរបៀបប្រើប្រាស់ឧបករណ៍បានកែប្រែ ទីលានតូច និងវិធីសាស្រ្តគ្រូបង្វឹកផ្អែកលើហ្គេមដែលត្រូវបានបំផុសគំនិតដោយកម្មវិធី ITF Tennis10s និងកម្មវិធី ITF Tennis Express ធ្វើឲ្យកីឡាវាយកូនបាល់កាន់តែមានភាពរីករាយ និងងាយស្រួលរៀនសម្រាប់អ្នកលេងគ្រប់វ័យ។

លោកអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបន្តថា វគ្គនេះបង្រៀនដោយលោក Ponlok Khleang និងកញ្ញា Chhinda Som វគ្គសិក្សា រួមបញ្ចូលគ្នានូវថ្នាក់រៀនជាមួយវគ្គអនុវត្តផ្ទាល់នៅទីលាន ដើម្បីបញ្ចប់វគ្គសិក្សា ដោយជោគជ័យ អ្នកចូលរួមត្រូវ តែឆ្លងកាត់ការប្រលងសរសេរ បង្ហាញសមត្ថភាពលេង និងផ្តល់ការវាយតម្លៃ មេរៀនជាក្រុមដែលមានរចនាសម្ព័ន្ធ។

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បើកវគ្គនេះដើម្បីគ្រូបង្វឹកកាន់តែច្រើន បង្កើតកីឡាករកាន់តែច្រើន និងកីឡាវាយកូនឃ្លីទូទាំងប្រទេសកម្ពុជា។ វគ្គនេះបានដំណើរទៅបានយ៉ាងរលូនមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា៕



