វៀតណាម ៖ កីឡារ សូត ផានិត ដណ្តើមបានមេដាយ មាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម បន្ទាប់ពីបានឈ្នះលើក កីឡាករហ្វីលីពីននៅវគ្គផ្តាច់ព័្រត្រក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

បញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជា លក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូប ដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស អាជ្ញាកណ្តាលជាតិ លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ ចំណែកលោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល គ្រូជំនួយ និងអន្តរជាតិចំនួន ៩ រូប គ្រូបង្វឹក គ្រូជំនួយ ៥ រូប និងកីឡាករ-កីឡាការិនីចំនួន ២៥ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៨ រូប៕
