ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា រៀបចំការប្រកួតកីឡាចំបាច់កាច់ដៃ នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍នៅរដូវកាលបៃតង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៦ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៥ និងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ ខេត្តព្រះសីហនុ។

សាធារណៈជន បងប្អូន អ្នកសេ្នហាវិស័យកីឡាចំបាប់កាច់ដៃទាំងអស់មេត្តាជ្រាបថា សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ “កីឡាចំបាច់កាច់ដៃ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការប្រកួត”កីឡាចំបាច់កាច់ដៃ” មានប្រភេទវិញ្ញាសា ចំនួន៣ រួមមាន វិញ្ញាសា បុរស ៖ ទម្ងន់ ៨៥ គីឡូក្រាម (ដៃស្តាំ)
វិញ្ញាសា បុរស ៖ ទម្ងន់ ៦៥ គីឡូក្រាម (ដៃស្តាំ) និងវិញ្ញាសា នារី ៖ ទម្ងន់ ៥៥ គីឡូក្រាម (ដៃស្តាំ)៕


