កីឡា

Arsenal, Man City និង Real Madrid សុទ្ធតែបានត្រៀមកញ្ចប់លុយ ១០០លានអឺរ៉ូដូចគ្នា ដើម្បីចរចាកីឡាករ Yan Diomande

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Yan Diomande និងក្លឹប RB Leipzig ប្រហែលជានឹងដល់ផ្លូវបំបែកហើយខណៈដែលមានក្លឹបធំៗ ជាច្រើនអឺរ៉ុបកំពុងមានបំណងចង់បានកីឡាកររូបនេះដូចគ្នា។

តម្លៃខ្លួនក្នុងទីផ្សារបច្ចុប្បន្នដល់ទៅ១០០លានអឺរ៉ូប៉ុន្តែមិនមែនជាបញ្ហាសម្រាប់ក្លឹបទាំងនោះឡើយដែលមានទាំង Man City,Arsenal, Liverpool និង Real Madrid ផងដែរសុទ្ធតែចង់បានខ្សែប្រយុទ្ធស្លាបរូបនេះ។

យ៉ាងណាក្តីគេនៅរងចាំមើលតែការសម្រេចចិត្តរបស់កីឡាករផ្ទាល់និងក្លឹប RB Leipzig ប៉ុណ្ណោះចំពោះសំណើរដ៏ធំមួយនេះ។

កន្លងមក RB Leipzig ធ្លាប់បានកំណត់តម្លៃខ្លួនកីឡាកររូបនេះដល់ទៅ១២០លានអឺរ៉ូកាលពីពេលដែលក្លឹបបារាំង PSG កំពុងចរចាលើកមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top