កីឡា

ក្លឹបComo ទិញបានខ្សែការពារម្នាក់ ពីក្លឹបតោខៀវ Chelsea

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ​Chelsea បានឈានទៅដល់កិច្ចព្រមព្រៀងជាពាក្យសំដី ជាមួយនឹងក្លឹបអ៊ីតាលី Como រួចមកហើយដើម្បីអាចផ្ទេរកីឡាករខ្សែការពារ Trevoh Chalobah។

ការជម្រុញថ្មីនេះបានធ្វើឲ្យកម្លាំងរបស់ Como កាន់តែរឹងម៉ាំឡើងដើម្បីឲ្យគ្រូបង្វឹកលោក Cesc Fabregas អាចពង្រឹងសមត្ថភាព ត្រៀមមកចូលរួមលីគកំពូលអ៊ីតាលី Serie A ជាលើកដំបូងនៅរដូវកាលខាងមុខឆាប់ៗនេះ។

គួរឲ្យដឹងដែរថា Chalobah គឺជាយុវជន របស់ក្លឹបតោខៀវ Chelsea តាំងតែពីនៅជាថ្នាលយុវជនមកម្ល៉េះ ហើយបច្ចុប្បន្នក្នុងវ័យ២៦ឆ្នាំ
កីឡាកររូបនេះហាក់មិន សូវទទួលបានឳកាស ក្នុងការបង្ហាញខ្លួនៅឈុតធំរបស់ក្លឹបអង់គ្លេសនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top