កីឡា

PSG ប្រកាសតម្លៃខ្លួនរបស់កីឡាករ Barcola ប្រមាណជា១៤៥លានផោនខណៈ Liverpool កំពុងចង់បាន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានបង្កើនការខិតខំប្រឹងប្រែង យ៉ាងខ្លាំងដើម្បីអាច ធានាឲ្យបាននូវកុងត្រា របស់កីឡាករខ្សែប្រយុទ្ធ Bradley Barcola។

បច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង PSG ប៉ុន្តែជឿជាក់ថាក្លឹបបារាំងនេះ បានដាក់តម្លៃខ្លួនកីឡាករ រហូតទៅដល់ទៅ១៤៥លានផោនរួចទៅហើយ ដើម្បីអាចឲ្យ Liverpool ធ្វើការចរចា។

កីឡាករខ្សែប្រយុទ្ធបារាំង រូបនេះធ្លាប់បានបដិសេធសំណើររបស់ Liverpool ម្តងហើយជាមួយនឹង ទំហំទឹកប្រាក់១០០លានផោនប៉ុន្តែ Liverpool នៅតែមិនព្រមដកថយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top