កីឡា

កីឡាករវ័យក្មេង ២ រូបរបស់កម្ពុជាឈ្នះ មេដាយមាស ២ គ្រឿងនៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី

ភ្នំពេញ៖នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កីឡាករកីឡាតេក្វាន់-ដូ ITF វ័យក្មេង ២ រូបរបស់កម្ពុជា ដណ្តើមបានមេដាយមាស​ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

យោងតាមផេកលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា ថា មើលមុខកូនត្រេនរបស់ខ្ញុំ ។ ពួកគេទាំង ២ នាក់ទទួលបានមេដាយមាសទាំងពីរ។ ភ្លេងជាតិនឹងបន្លឺឡើងនៅពេលខាងមុខដោយសារពួកគេ៕
ដោយ៖លី ភីលីព

Most Popular

To Top