កីឡា

ប្រធានក្លិបបាល់ ទាត់វ័យចាស់ K8 អរគុណដល់ក្រុមការងារ និងគណៈកម្មការ រៀបចំការប្រកួត កីឡាបាល់ទាត់សប្បុរសធម៌ ពានរង្វាន់ដើម្បីកុមារកម្ពុជា

ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានក្លិបបាល់ទាត់វ័យចាស់ K8 អរគុណដល់ក្រុមការងារ គណៈកម្មការរៀបចំការ ប្រកួតកីឡាបាល់ទាត់ សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦បានល្អប្រសើរ ថែមទំាងផ្តល់ឱកាសឲ្យកីឡាករវ័យចាស់បានចូលរួមការប្រកួតដើម្បីសុខភាព មិត្តភាព និងជួយដល់ កុមារ កម្ពុជាទៀតផង។

លោក រិទ្ធ ឌីកា ប្រធានក្លិប បាល់ទាត់វ័យចាស់ K8 បានបង្ហោះសារថា ការប្រកួតបាល់ទាត់វ័យចាស់ ដើម្បីកុមារកម្ពុជាបានបញ្ចប់សម្រាប់ក្រុមបាល់ទាត់វ័យចាស់ K8 ដោយឈ្នះ ២ ប្រកួត ចាញ់ ៥ ប្រកួត ទទួលយកបាន។ អរគុណ ក្រុមការងារ រៀបចំការប្រកួត១នេះ ដើម្បី បានសុខភាព មិត្តភាព នឹង ថវិការខ្លះ ដើម្បីជួយដល់ កុមារ កម្ពុជា នេះជាទឹកចិត្ត របស់ខ្មែរ ជាប្រពៃណី ខ្មែរ ជួយ ខ្មែរ ដ៍ល្អរបស់ដូនតារបស់យើងមក។

បញ្ជាក់៖ក្រុមបាល់ទាត់វ័យចាស់ K8 ក្រោមការដឹកនាំដោយលោក រិទ្ធ ឌីកា ហើយរាល់ការប្រកួតរបស់ក្រុម K8 បានក្តីរីករាយជាខ្លាំងបានចូលរួមប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ ដើម្បីសុខភាព រិតចំណងសាមគ្គីភាព មិត្តភាព ជាមួយក្លឹបនានា ជាពិសេសបានបរិច្ចាគថវិកា របស់ក្លឹបទៅកាន់មូលនិធិមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ជាការរួមចំណែកជាមួយសប្បុរសជនទាំងក្នុង និងក្រៅស្រុក ក្នុងកិច្ចការសប្បុរសធម៌នេះ៕

Most Popular

To Top