ហ្វីលីពីន ៖ ក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាក្រុមកីឡាការិនីកាយសម្ព័ន្ធអាអេរ៉ូប៊ិចព្រឹតត្តិការណ៍ការប្រកួត The 10 Senior Aerobic Gymnastics Asian Championships ការប្រកួត The 10th Junior Aerobic Gymnastics Asian Championships និងការប្រកួត The 10 Youth Aerobic Gymnastics Asian Championships ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន ។

មេដាយប្រាក់ដែលក្រុមក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជាទទួលបាននៃការប្រកួត The 10th Youth Aerobic Gymnastics Asian Championships លើវិញ្ញាសាក្រុមមាន ៥ នាក់ រួមមានកីឡាករ មួន រ៉ានូ កីឡាការិនី ទី សៀវអ៊ីង កីឡាការិនី ដេត សុខនី កីឡាការិនី ចាន់ ណាវី កីឡាការិនី ហួយ ស្រីពៅ ។ កម្ពុជាដណ្ដើមបានមេដាយប្រាក់ ដោយមានក្រុមកីឡាករ-កីឡាការិនីចំនួន ៦ ប្រទេស រួមមានប្រទេសកម្ពុជា តៃវ៉ាន់ ម៉ុងហ្គោលី វៀតណាម ថៃ និងប្រទេសកូរ៉េខាងត្បូង។

ដោយឡែកម្ចាស់មេដាយមាស បានទៅលើក្រុមកីឡាករ-កីឡាការិនីប្រទេសវៀតណាម ម្ចាស់មេដាយប្រាក់ បានទៅលើក្រុមកីឡាករ-កីឡាការិនីកម្ពុជា និងម្ចាស់មេដាយសំរិទ្ធបានទៅលើក្រុមកីឡាករ-កីឡាការិនីប្រទេសកូរ៉េខាងត្បូង។ រីឯ តៃវ៉ាន់ ម៉ុងហ្គោលី វៀតណាម និងប្រទេសថៃមិនទទួលបានមេដាយលើវិញ្ញាសាក្រុមកីឡាករ-កីឡាការិនី ៥ នាក់ឡើយ។

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូប រួមមានគ្រូបង្វឹក គ្រូជំនួយ ៣ រូប និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបក្នុងនោះ កីឡាករ ៣ រូប និងកីឡាការិនី ១០ រូប ។ លោក ណយ ផាណា ជាគ្រូបង្វឹក កញ្ញា សោ សុគីម គូ្រជំនួយ លោក សោ សផេង គូ្រជំនួយ កីឡាការិនីជម្រើសជាតិ ឌឹម អ៊នធីតា កីឡាការិនីជម្រើសជាតិ ស៊ីវ ចន្ថា កីឡាការិនីជម្រើសជាតិ សួស ស្រីពៅ កីឡាការិនីជម្រើសជាតិ ឈួន សុវណ្ណបញ្ញ និងកីឡាការិនីជម្រើសជាតិ ណែម មិនា។
ចំណែកកីឡាការិនីជម្រើសជាតិ ឈួន ស្រីនាត កីឡាការិនីជម្រើសជាតិ ចាន់ ណាវី កីឡាការិនីជម្រើសជាតិ ហួយ ស្រីពៅ កីឡាការិនីជម្រើសជាតិ ទី សៀវអ៊ីង កីឡាការិនីថ្នាល ដេត សុខនី កីឡាករជម្រើសជាតិ ផា សុធា កីឡាករជម្រើសជាតិ ផាត សុភា និងកីឡាករជម្រើសជាតិ មួន រ៉ានូ ៕




