កីឡា

6.ប្រធានក្លឹប Besiktas អះអាងថា កំពុងចរចាខ្សែប្រយុទ្ធ Dusan Vlahovic ក្រោយបរាជ័យតាមចែចង់ Salah

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានក្លឹប Besiktas លោក Serdal Adali បានប្រកាសជាផ្លូវការថា កំពុងចរចាជាមួយនឹងកីឡាករខ្សែប្រយុទ្ធDusan Vlahovic ដែលកំពុងលេងឲ្យក្លឹប Juvenetus ។

កីឡាករខ្សែប្រយុទ្ធមាឌធំ របស់ជម្រើសជាតិស៊ែប៊ីរូបនេះ ក៏ជាគោលដៅរបស់ក្លឹបបិសាចក្រហម Man UTD ផងដែរហើយបច្ចុប្បន្ន គឺមិនមានតម្លៃខ្លួននោះឡើយសម្រាប់ទីផ្សារដោះដូរ។

គួរឲ្យដឹងដែរថាកន្លងមក Besiktasតែងតែបានព្យាយាមក្នុង ការចរចានាំយកកីឡាករ Mo Salah ពីក្លឹប Liverpool ប៉ុន្តែខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានសម្រេចចិត្តក្នុងការផ្ទេរទៅក្លឹប Trabzonspor រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top