យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការចរចាដ៏សំខាន់មួយ ដើម្បីអាចនាំយកខ្សែការពារឆ្នើមម្នាក់ វ័យ២៥ឆ្នាំមករួមក្លឹបនៅរដូវកាលក្រោយ។
កីឡាករ Djed Spence ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Spurs និងក៏ទើបតែបានបង្ហាញ ខ្លួននៅជម្រើសជាតិ អង់គ្លេសផងដែរកាលពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកន្លងមកនេះ។
តម្លៃខ្លួនរបស់កីឡាករកំពស់១,៨៣ម៉ែត្ររូបនេះកំពុងឡើងខ្លាំងក្រោយពេលបង្ហាញខ្លួនជាមួយនឹងទំរង់លេងដ៏ល្អសម្រាប់ជម្រើសជាតិអង់គ្លេសនាពេលកន្លងមកនេះនិងក៏បានទាក់ចិត្តក្លឹបជាច្រើនផ្សេងទៀតផងដែរ។
Spence កើតនៅឆ្នាំ២០០០លេង ក្នុងតំណែងការពារមានវ័យ២៥ឆ្នាំនិងកំពស់១,៨៣ម៉ែត្របានចុះហត្ថលេខាជាមួយនឹង Spurs កាលពីខែសីហាឆ្នាំជាមួយនឹងរយៈពេលទៅដល់ឆ្នា២០២៨៕
ប្រែសម្រួល៖ស៊ុនលី
