ភ្នំពេញ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយ ១១ គ្រឿងបន្ថែមទៀតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។

លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកបច្ចេកទេសពិសេស បានប្រាប់តាមអនឡាញពីប្រទេសម៉ុងហ្គោលីថា នាថ្ងៃនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយ ១១ គ្រឿងថែមទៀត រួមមាន កីឡាករ ម៉េត សុខមាន. មេគុន ១ ដាន់ ឈ្នះមេដាយប្រាក់ កីឡាការិនី ស៊ឺម ហ៊ុយលីន មេគុន ១ ដាន់ឈ្នះមេដាយ សំរឹទ្ធ កីឡាករ បួន ចាន់ ថារ៉ាត់ មេគុណ ៣ដាន់ ឈ្នះ មេដាយសំរឺទ្ធ កីឡាការិនីលឹម ខេង មេគុន នារី៣ដាន់ ឈ្នះមេដាយ សំរឹទ្ធ និងកីឡាករ ឃឿន ប៊ុនលាង. មេគុន បុរស ២ដាន់ ឈ្នះមេដាយ សំរឹទ្ធ ។

ចំណែកកីឡាករ អោក សំនាង មេគុន ៤ដាន់ ឈ្នះ មេដាយ ប្រាក់ កីឡាការិនី តូច ឧត្តម មេគុន នារី១ដាន់ ឈ្នះមេដាយសំរឹទ្ធ ក្រុមកីឡាការិនី មេគុនក្រុម នារី ឈ្នះមេដាយប្រាក់ ក្រុមកីឡាករ វាយបំបែកក្តា បុរស ឈ្នះមេដាយមាស សញ្ញា រត្ន័ម៉ានេតា ប្រយុទ្ធ អាយុ ១១ ដល់ ១៣ ទម្ងន់ ៣៥ គគ ឈ្នះមេដាយ សំរឹទ្ធ និង ស៉ីវ សិរិបុត្រ ប្រយុទ្ធ ៣០ គ.ក ឈ្នះមេដាយ សំរឺទ្ធ។

សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ៕



