កីឡា

លោក ដួង មាសចំរើន នៅតែបន្តដឹនាំសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិទី ៩ ឆ្នាំ២០២៦-២០៣០

ភ្នំពេញ៖ លោក ដួង មាសចំរើន បានក្លាយជាសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិថ្មីទី ៩ ឆ្នាំ២០២៦-២០៣០ បន្ទាប់ពីសមាជិកប្រតិបតិ្ត និងសមាគមកីឡាអត្តពលកម្មបណ្តាលទំាង ២៥ រាជធានីខេត្ត និងក្រសួង ២ សម្រេចចិត្តបោះឆ្នោត ជ្រើសរើសរូបលោកជាប្រធាន ក្នុងឱកាសមហាសន្និបាតសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត បោះឆ្នោតជ្រើសរើសតាំងគណៈកម្មាធិការ ប្រតិបត្តិដឹកនាបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ នៅសាលប្រជុំ សណ្ឋាគារ Sunways ។

មហាសន្និបាតសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា​ និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តអាណត្តិចាស់  លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក ងិន សុបញ្ញា តំណាងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា “NOCC”។

គណៈកម្មាធិការប្រតិបត្តិដឹកនាបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ មានចំនួន ១៣ រូបរួមមាន លោក ដួង មាសចំរើន ប្រធាន លោក ផៃ សុខ អនុប្រធាន លោក ប៉ែន វុទ្ធី លោក ដាំ ភិរម្យ ជាអនុប្រធាន លោក ហ៊ុន បូរី អគ្គហេរញ្ញឹក លោក ហ៊ុន សាមុត លោក ធម្ម អង្គារ៉ា លោក តូ​រិទ្ធីយ៉ា លោក សែម ផល្លា លោក ចាប រតនា លោក ម៉ក់ ច័ន្ទរិទ្ធិ៍ លោក ពៅ វណ្ណា និងលោក នង សារុន ជាស​មាជិក។

ក្នុងឱកាសមហាសន្និបាតសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បោះឆ្នោតជ្រើសរើសតាំងគណៈកម្មាធិការប្រតិបត្តិដឹកនាបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ លោក ដួង មាសចំរើន បានក្លាយជាសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិថ្មីទី ៩ ឆ្នាំ២០២៦-២០៣០បានប្រកាសតែងតាំងមន្រ្តី ៤ រូបរួមមានលោក បូរ ពុធរាត្រី ជាអគ្គលេខាធិការ លោក រ័ត្ន សុជាតិ ជាអគ្គលេខាធិការរង និង លោក  ម៉ម វីរៈគុណ ជាអគ្គលេខាធិការរង និងលោក ដួង មាស បញ្ញវុធ ជាអគ្គលេខាធិការង៕

Most Popular

To Top