ប្រកួតលីគកំពូលអង់គ្លេស យប់មិញក្នុងទឹកដី Old Trafford ម្ចាស់ផ្ទះបានបាត់បង់៣ពិន្ទុទាំងប្រផិតប្រផោយទៅឲ្យក្រុមភ្ញៀវ Man City ទាំងដែលឳកាសគ្រប់គ្រងបាល់ មានច្រើនជាងក្តី។
Man UTD អាចគ្រប់គ្រងបាលបានទៅដល់៥៤ភាគរយនិងបង្កើតឳកាសស៊ុតបាល់បញ្ចូលទីដល់ទៅ១៦ដងច្រើនជាងផងប៉ុន្តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ។
បញ្ចប់លទ្ធផលនៃការប្រកួត Man City ស៊ុតយកជ័យជំនះលើក្រុម Man UTD បានតែ១គ្រាប់គត់ដែលធ្វើបានដោយខ្សែប្រយុទ្ធ Erling Haalandនាទីទី៦០។
៣ពិន្ទុនេះធ្វើឲ្យ Man City មាន១២ពិន្ទុឈរ នៅលេខរៀងទី២បណ្តោះអាសន្ន ស្មើនឹងក្រុមលេខ១កំពូលតារាង Arsenalខណៈដែល Man UTD ធ្លាក់ទៅលេខរៀងទី១៣ មានតែ៤ពិន្ទុប៉ុណ្ណោះ៕
