The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអតីតកីឡាករ ដែលធ្លាប់លេងឲ្យក្លឹប Spurs ម្នាក់បានក្លាយទៅជាកីឡាករពេញ សិទ្ធរបស់ក្លឹបហូឡង់ Ajax ហើយក្នុងលក្ខខណ្ឌ
ជាកីឡាករដែលមិនមានតម្លៃខ្លួន។
កីឡាករ Yves Bissouma ដែលបច្ចុប្បន្នមិនមានតម្លៃខ្លួន និងមិនទាន់មានក្លឹបលេងតាំង តែពីខែមិថុនានោះបានសម្រេចចិត្តមកចូលរួមក្លឹប Ajax ជាផ្លូវការហើយតាមរយៈ ការប្រកាសដោយក្លឹបហូឡង់ផ្ទាល់។
កីឡាករវ័យ៣០ឆ្នាំរូបនេះនឹងចូលមកជួយ Ajax រហូតដល់ចុងរដូវកាលនេះនិងជម្រើស ក្នុងការបន្តកុងត្រាថ្មីយ៉ាងហោចណាស់១២ខែទៀតនៅចុងបញ្ចប់កុងត្រា។
រំលឹកដែរថាកីឡាកររូបនេះ កាលពីរដូវកាលចុងក្រោយជាមួយនឹង Spurs រូបគេបានបង្ហាញខ្លួនត្រឹមតែ១១ប្រកួតប៉ុណ្ណោះ នឹងមិនសូវទទួលបានឳកាសលេងឲ្យឈុតធំរបស់ Spurs នោះឡើយ៕
