កីឡា

លោកគ្រូបង្វឹក ហេង ផេង ៖ ប្រភេទកីឡាការ៉ាតេក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ី “The 20th Asian Games Aichi-Nagoya 2026” នៅជប៉ុន ចាប់ផ្តើមការប្រកួតហើយ

Nagoya ៖នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ប្រភេទកីឡាការ៉ាតេក្នុងនព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ ខណៈព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។

លោក ហេង ផេង ជាគ្រូបង្វឹក ក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានប្រាប់ពីប្រទេសជប៉ុនឲ្យដឹងថា សហព័ន្ធកីឡា ការ៉ាតេ កម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបចូលរួមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុន។ ក្នុងនោះលោក ហេង ផេង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា លោក ដែក ភារៈ គ្រូជំនួយ លោកស្រី OMITA OLGA OMPi គ្រូជំនួយបរទេស កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ ស្រៀវ វិរៈ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ឆន ស្រីកា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា និងកីឡាការិនី ពុទ្ធា ស្រីណុច ។

លោក ហេង ផេង ជាគ្រូបង្វឹក បានបន្តថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់កម្ពុជាមានកីឡាការិនី លើវិញ្ញាសាឯកត្តជន នារីកាតា ហើយថ្ងៃទី២១ កម្ពុជាមាន ៣ ប្រកួតទៀត លើវិញ្ញាសាឯកត្តជនបុរសកាតា និងវិញ្ញាសាប្រយុទ្ធ ២វិញ្ញាសា លើប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម(បុរស) និងប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម (នារី)។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ អៃឈី-ណាហ្គោយ៉ា ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពហុកីឡាដ៏សំខាន់នេះមានកីឡាចំនួន ៤៣ ប្រភេទ និងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីចំនួន ៤៦៩ នាក់ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕

Most Popular

To Top