កីឡា

Arsenal នឹងធ្វើការសម្រេចចិត្តចុងក្រោយ សម្រាប់អនាគត កីឡាករ Madueke

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហាញការប្តេជ្ញាចិត្តថា នឹងមិនបោះបង់ កីឡាករ Noni Madueke ឡើយនាខែមករាខាងមុខប៉ុន្តែ យ៉ាងណាក្តី នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយ។

ខ្សែប្រយុទ្ធស្លាបអង់គ្លេសរូបនេះបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរុបបូករួមទាំង Juventus និង AT Madrid ផងដែរដូច្នេះមិនមានអ្វី ដែលជាឧបសគ្គឡើយប្រសិនបើ កីឡាករផ្ទាល់ចង់សម្រេចចិត្ត ចាកចេញនៅពេលណាមួយនោះ។

ក្នុងវ័យ២៤ឆ្នាំបច្ចុប្បន្ន Madueke មិនសូវទទួលបានឳកាសបង្ហាញខ្លួនជាប់លាប់ឲ្យឈុត១១នាក់ដំបូងរបស់ក្រុម Arsenal ឡើយធ្វើឲ្យកីឡាករហាក់ស្ទាក់ស្ទើរ ចិត្តក្នុងការបន្តលេងនៅទីនេះ ទោះបីជាគ្រូបង្វឹកនៅតែ មិនចង់ឲ្យគាត់ចាកចេញក្តី៕

Most Popular

To Top