យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich ត្រូវបានគេជឿជាក់ថា កំពុងតាមដានជើងរបស់ខ្សែប្រយុទ្ធ Nick Woltemade ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យក្លឹប Junvetus នៅឡើយ។
កីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់កំពស់ខ្ពស់រូបនេះបច្ចុប្បន្នកំពុងមានកុងត្រាជាកីឡាកររបស់ Newcastle នៅឡើយទេប៉ុន្តែការខ្ចីជើងទៅលេងនៅអ៊ីតាលីគឺជាជម្រើសរបស់ក្លឹបដើម្បីអនុញ្ញាតិឲ្យ
កីឡាករមានពេលវេលាចូលរួមប្រកួតបានច្រើន។
ប្រភពដដែលជឿជាក់ថា Woltemade គឺជាកីឡាករអទិភាពរបស់Bayern Munich ទុកសម្រាប់ជំនួសតំណែងពេលវេលា Harry Kane នឹងត្រូវចាកចេញនៅពេលខាងមុខ៕
