យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid កំពុងធ្វើការពិចារណា ដើម្បីអាចនឹងចរចា ជាមួយភ្នាក់ងារកីឡាករខ្សែការពារ Virgil van Dijk នៅពេលដែលពេល វេលាសមរម្យ មួយមកដល់។
កុងត្រារបស់គាត់បច្ចុប្បន្នឈាន មកដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈដែល Real Madrid ក៏កំពុងសម្លឹងឃើញថាតំបន់ការពារកំពុង មានបញ្ហាខ្វះខាតនៅឡើយ ក្រោមការដឹកនាំរបស់លោក
Jose Mourniho។
ដូច្នេះការចរចានឹងអាចធ្វើឡើង នៅពេលដែលខ្សែការពារហូឡង់រូបនេះ ក្លាយជាកីឡាករដែលមិនមានតម្លៃខ្លួន ក្នុងពេលយ៉ាងយូរខាងមុខទោះបីជាជាក់ស្តែង Liverpool ក៏កំពុងពិនិត្យលទ្ធភាព
ដើម្បីអាចបន្តកុងត្រាថ្មីក្តី៕
