កីឡា

Porto ត្រៀមចុះហត្ថលេខាទិញ យកខ្សែការពារ មិនមានតម្លៃខ្លួន Chris Smalling

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប FC Porto បានកំពុងខិតជិតក្នុងការចុះកុងត្រាជាមួយនឹងកីឡាករ Chris Smalling ខណៈដែលកីឡាកររូបនេះកំពុងមានឈ្មោះជាកីឡាករ មិនមានតម្លៃខ្លួនឡើយ។

ប្រភពដដែលជឿជាក់ថា កីឡាករខ្សែការពារដ៏មានបទពិសោធនេះ បានធ្វើដំណើរមកដល់ទឹកដីប៉ទុយហ្គាល់ហើយ ដើម្បីចរចានិងពិនិត្យសុខភាពមុនពេល ដែលត្រូវចុះហត្ថលេខាជាផ្លូវការ។

គួរឲ្យដឹងដែរថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះទើបតែបានបញ្ចប់កុងត្រាជាមួយនឹងក្លឹប Al Fayha ហើយជឿជាក់ថានឹងចុះហត្ថលេខារយៈពេលខ្លីប៉ុណ្ណោះជាមួយនឹងក្លឹប Porto។

កីឡាករ Smalling ធ្លាប់ប្រកបអាជីពជាមួយនឹងក្លឹបធំៗនៅអ៊ឺរ៉ុបបូករួមទាំង Man UTD និង Roma ផងហើយក៏ធ្លាប់មានឈ្មោះជាជម្រើសជាតិអង់គ្លេសជាច្រើនប្រកួតផងដែរ៕

Most Popular

To Top