ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ឧបត្ថម្ភផ្តាច់មុខ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ៣ សូមចូលរួមអបអរសាទរដល់បេក្ខជន និងបេក្ខនារីទាំង ១១រូប ដែលបានប្រលងជាប់វគ្គ Blind Audition កាលពីសប្តារហ៍មុន។ បេក្ខជន និងបេក្ខនារីទាំងអស់រហូតមកដល់សប្តាហ៍ទី៤រួមមាន៖កូនក្រុមខូចស៍កញ្ញា៖ សុខ សារ៉ាវីតា,...
ភ្នំពេញ៖ កម្មវិធីចាប់សន្លឹកឆ្នោតផ្សងសំណាង លើកទី៤ ស្វែងរកគូស្នេហ៍និងអតិថិជនមានសំណាង ឈ្នះទឹកប្រាក់ ២០លានរៀល និង១០លានរៀល ពីការជាវ CAMBODIA BEER យកទៅកម្មពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំបានប្រព្រឹត្តឡើង នៅថ្ងៃសៅរ៍ ទី២២ ខែមេសា នៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងការប្រគំតន្ត្រី Cambodia Brew the Beat Concert។...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងមកនេះ បានរៀបចំកម្មវិធីជប់លៀង និងដំណើរទស្សនកិច្ច ជូនដល់កីឡាករ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និងដៃគូសហការទាំងអស់ ដើម្បីថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ឲ្យប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រោមការអញ្ជើញចូលរួម...
វគ្គចុងក្រោយនៃការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរ កម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី២៣ ខែកក្កដា នេះហើយ ដូច្នេះអតិថិជន ដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ពិធីមង្គលការ សូមកុំភ្លេចរង់ចាំទស្សនា ការចាប់រង្វាន់ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោត និងប្រគល់រង្វាន់ចំនួន២ដងរួចមកហើយ ជូនដល់គូស្វាមីភរិយាថ្មី សរុបចំនួន ១៦១ គូ ព្រមទាំងគ្រោងនឹងធ្វើការ ប្រគល់រង្វាន់បន្ថែមទៀត ដល់គូស្វាមភរិយាចំនួន ២៤ គូនាពេលដ៏ខ្លីខាងមុខ។ តាមផែនការ ក្រុមហ៊ុនគ្រោងផ្តល់រង្វាន់សរុបចំនួន៣០០រង្វាន់ សម្រាប់ឆ្នាំ២០២២នេះ ដែលបែងចែកជារង្វាន់ទឹកប្រាក់សុទ្ធ ២០លានរៀល និង១០ លានរៀន។ ដូច្នេះ សម្រាប់ការចាប់សន្លឹកឆ្នោត លើកចុងក្រោយ នៅសៅរ៍នេះ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ចំនួន ១១៥ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺដើម្បីផ្តល់លាភសំណាង ដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងផ្តល់លាភសំណាងដល់គូស្វាមីភរិយាថ្មី ហើយក្រុមហ៊ុនគ្រោងនឹងបន្តការផ្តល់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបន្ថែមទៀត សម្រាប់រដូវកាល២០២៣ខាងមុខនេះ ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសទទួលបានរង្វាន់មហាសាល។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។
ភ្នំពេញ: ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈ នៃការយោគយល់ជាផ្លូវការ ជាមួយ ក្រមហ៊ុនJumbo Seafood នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng, អគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនJumbo Seafood និង លោក Arnaud Dufresne, អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល។ Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រ ដែលល្បីឈ្មោះបំផុត នៅប្រទេសសិង្ហបុរី និង នៅអាស៊ី នឹងបើកដំណើរការ ភោជនីយដ្ឋានដំបូងរបស់ខ្លួន នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល។ Jumbo Seafood គឺជាភោជនីយដ្ឋាន ដែលទទួលការគាំទ្រពីសំណាក់ ប្រជាជនកម្ពុជា ក៏ដូចជាអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រនៅទូទាំងពិភពលោក។ Jumbo Seafood ទទួលបានពានរង្វាន់ជាច្រើន ឆ្នាំជាប់ៗគ្នា ក្នុងការចំអិនគ្រឿងសមុទ្រល្អឥតខ្ចោះ។ លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «វត្តមានរបស់ភោជនីយដ្ឋានដ៏ល្បីនេះ នៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល គឺជាសក្ខីភាព ជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនក្នុងការជឿជាក់និងជ្រើសរើស ក្រុមហ៊ុន ជីប ម៉ុង រីថែល។ គួរបញ្ជាក់ថាចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺពង្រីក និងពង្រឹង ក្រុមហ៊ុន ជីប ម៉ុង រីថែល អោយក្លាយជាអាជីវកម្មលក់រាយលេខ១នៅកម្ពុជា។ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសាងសង់ផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉លប្រកបដោយគុណភាព ដើម្បីបម្រើសេវាកម្ម ជូនអតិថិជននាចុងឆ្នាំនេះ។ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលមានទុនវិនិយោគដល់ទៅជាង១៥០លានដុល្លារសហរដ្ឋអាមេរិក ជាផ្សារដ៏ធំមួយនៅកម្ពុជា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់បទពិសោធន៍បែបថ្មី និងល្អឥតខ្ចោះជូនអតិថិជន ជាមួយនឹងរចនាបទ ស្ថាបត្យកម្មដ៏ស្រស់ស្អាត ទេសភាពដ៏ស្រស់បំព្រង និងបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែបជាមួយម៉ាកយីហោល្បីៗខ្នាតជាតិ និងអន្តរជាតិជាច្រើន។ បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន Jumbo Seafood លោក Ang Kiem Meng...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០២ ខែមិថុនា បានចេញផ្សាយវីដេអូខ្លី បង្ហាញនូវសកម្មភាពនៃការជួយគ្នា នៅក្នុងសង្គម ដោយចែករំលែកគ្នាទៅវិញទៅមក នូវភាពកក់ក្តៅ ស្នាមញញឹម និងកម្លាំងចិត្ត ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្តុកក្ដួល រំជួលចិត្ត និងរំភើបចំពោះទឹកចិត្តដ៏ល្អនេះ។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
ស្រាបៀរ កម្ពុជា សូមអបអរសាទរ ដល់ដៃគូពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ ក្រុមបាល់ទាត់ Manchester City ដែលបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់លីគកំពូលអង់គ្លេស English Premier League (EPL) រដូវកាល ២០២១-២០២២ ដោយពិន្ទុសរុប ៩៣។ នេះគឺជាការលើកពាន ២រដូវកាលជាប់គ្នា គឺរដូវកាល ២០២០-២០២១ និង២០២១-២០២២។...
អ្នកស្នេហាវិស័យបាល់ទាត់ នឹងមានឱកាសទទួលបានអាវយឺត Original ដែលមានការចុះហត្ថលេខាផ្ទាល់ពីកីឡាករ នៃក្រុមបាល់ទាត់ល្បី នៅចក្រភពអង់គ្លេស Manchester City ពីស្រាបៀរ កម្ពុជានៅយប់ ប្រកួតចុងក្រោយដណ្តើមពានរង្វាន់ ក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League (EPL) រដូវកាល២០២១-២២ នៅថ្ងៃទី២២ ខែឧសភា។ ការផ្តល់ជូនពិសេសនេះធ្វើនៅឯ SCORE Sports Bar & Grill Phnom Penh ដែលមានទីតាំងនៅជិតវត្តលង្កា លើផ្លូវ ៥១ ខណ្ឌបឹងកែងកង ដើម្បីអបអរក្រុម Manchester City ដែលជាដៃគូដ៏ល្អឥតខ្ចោះ របស់ស្រាបៀរ...
គូស្វាមីភរិយាចំនួន២០គូ អញ្ជើញមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។ គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។ គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ កម្ពុជាផ្ទាល់ភ្នែក ដែលស្ថិតក្នុងតំបន់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
សូមចូលរួមអបអរសាទរ គូស្វាមីភរិយាថ្មី ចំនួន១០០គូ មកពីខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តជាច្រើនផ្សេងទៀត ដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធ ចំនួន១០លានរៀល និង២០លានរៀល ពីការចាប់រង្វាន់របស់ស្រាបៀរ កម្ពុជា ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE...