កីឡាករប្រេស៊ីលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Sao Paulo ដែលមានឈ្មោះថា Marquinhos នឹងអាចក្លាយជាកីឡាករខ្សែប្រយុទ្ធដំបូងនិងកីឡាករចំណូលថ្មី ដំបូងក្រោមការដឹកនាំរបស់លោក Mikel Arteta សម្រាប់រដូវកាលដោះដូរខាងមុខនេះ។ កាំភ្លើងធំ Arsenal បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធស្លាបជនជាតិប្រេស៊ីលរូបនេះហើយនេះ បើយោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះក្រោយការ ចរចាគ្នាអស់រយៈពេលជាច្រើន សប្តាហ៍កន្លងមករវាងក្លឹបទាំងពីរ។ ព័ត៌មានលំអិតចុងក្រោយនឹងត្រូវគេកំពុងបន្តធ្វើការ នៅឡើយហើយជឿជាក់ថា...
ហ្សូរីច ៖ ប្រទេសប្រេស៊ីល និងអាហ្សង់ទីន បានបាត់បង់ការអំពាវនាវ របស់ពួកគេទៅកាន់ FIFA តែម្តង ហើយនឹងត្រូវឲ្យ ប្រកួតវគ្គជម្រុះ World Cup ដែលត្រូវបានបោះបង់ចោល កាលពីឆ្នាំមុននៅទីក្រុង Sao Paulo ចំពេលមានភាពវឹកវរ នៅលើទីលានបណ្តាល មកពីការបំពានច្បាប់រាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។...
ទីក្រុង SAO PAULO ៖ សហព័ន្ធបាល់ទាត់ ប្រេស៊ីល បាននិយាយថា ក្រុមបាល់ទាត់ ជម្រើសប្រទេសប្រេស៊ីល នឹង ប្រកួតមិត្តភាព ជាមួក្រុមបាល់ទាត់ប្រទេស កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ដើម្បីត្រៀមខ្លួនចូលរួម ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់ពិភពលោក “World Cup” របស់ខ្លួននៅប្រទេសកាតា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
រីយ៉ូ ៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានឲ្យដឹងថា កីឡាករត្រូវតែចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមក្នុងការប្រកួតជើងឯក លីគឆ្នាំនេះ ហើយនឹងត្រូវបញ្ឈប់ ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំង ។ ប្រភពព័ត៌មានពី CBF បានឲ្យដឹងថា ខ្លួនមានទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នសុខភាព ហើយបានបញ្ជូនបញ្ជី នៃតម្រូវការថ្មីៗទៅកាន់ក្លឹបសមាជិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។ ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស៖ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានបង្ហាញនូវមន្ទិលសង្ស័យស្តីពីសមត្ថភាពនៃអ្វីដែលកូរ៉េខាងជើងហៅថា ជាមីស៊ីលលឿនជាងសម្លេង ដែលបាញ់តេស្តសាកល្បងនៅក្នុងសប្ដាហ៍នេះ ដោយនិយាយថា វាហាក់បង្ហាញពីភាពរីកចម្រើនមានកម្រិតជុំវិញមីស៊ីលផ្លោងដែលមានស្រាប់របស់ទីក្រុងព្យុងយ៉ាង។ កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា ជាមីស៊ីលលឿនជាងសម្លេងទី២របស់ប្រទេស ដែលអាវុធប្រភេទនេះ ត្រូវបានគេកំណត់ថា មានល្បឿនលឿនជាងល្បឿងសម្លេងយ៉ាងតិចចំនួន៥ដង ឬក៏មានល្បឿងប្រហែល៦.២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះចូលទៅក្នុងគន្លងបរិយាកាសទាប ធ្វើឲ្យពិបាកក្នុងការចាប់សញ្ញានិងទាក់ដំណើរ។ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលក្បាលគ្រាប់មីស៊ីល ហាក់ឈានដល់ល្បឿនលឿនជាងសម្លេងនោះ សមត្ថភាពនោះគឺមីស៊ីលផ្លោងដទៃមានដូចគ្នា...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ ទីក្រុងចំនួន៥៨ នៅភាគអាគ្នេយ៍នៃរដ្ឋ សៅប៉ូឡូ និង Minas Gerais របស់ប្រទេស ប្រេស៊ីល បានសម្រេចចិត្តលុបចោល ការប្រារព្ធពិធីបុណ្យ Carnival ២០២២ ដោយសារការភ័យខ្លាច នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន១៨២នាក់ បន្ថែមទៀតដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៦០១.០១១នាក់ ។ ក្រសួងបានបញ្ជាក់ថា ករណីកូវីដ-១៩ចំនួន ៨.៦៣៩ករណីផ្សេងទៀតត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីសរុបកើនឡើងដល់២១.៥៧៥.៨២០នាក់ ។ ប្រេស៊ីល គឺជាប្រទេសទី២នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើន...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីការ ស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៩៦៦ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើន ឡើងដល់ ៥៦៧,៨៦២ នាក់។ ក្រសួងសុខាភិបាល ប្រេស៊ីលបានឲ្យដឹងថា ករណីឆ្លងសរុបបានកើនឡើងដល់ ២០,៣១៩,០០០ ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន...
រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,០៥៦ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនឡើងដល់ ៥៦១,៧៦២ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបកើនឡើងដល់ ២០,១០៨,៧៤៦ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤២,១៥៩ករណី...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២០៩នាក់ នៅក្នុងរយៈ ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៥៥៨.៤៣២នាក់ ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់១៩.៨៥.៨១៧នាក់ បន្ទាប់ពី មានករណីថ្មី២.៣១៦នាក់ត្រូវបានរក ឃើញ ។...