បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការ បាញ់បង្ហោះគ្រាប់រ៉ុក្កែត បំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយ ឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី កាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង ហៅកាត់ (JCS) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល ផ្លោង១គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើត របស់ប្រទេសខ្លួន ។ ខាងJCS បានលើកឡើងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលបាញ់ចេញពីតំបន់ជុំវិញទីក្រុងព្យុង យ៉ាងនៅម៉ោង៧និង៥២ នាទីព្រឹកម៉ោងក្នុងស្រុក...
បរទេស៖ សេតវិមានបានចាត់វិធានការដ៏កម្រ ប៉ុន្តែដ៏មានឥទ្ធិពលនៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ទៅលើមេដឹកនាំពិភព លោក ដោយចូលរួមជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោសលោក ពូទីន ចំពោះការលុកលុយ ដោយយោធាចូលប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន US News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មិនបានច្រានចោល ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការ ធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ) ដែលមានមូលដ្ឋាននៅរុស្ស៊ីរបស់ជនបរទេសដែលបានចុះបញ្ជីនៅក្នុង “យុត្តាធិការអរិភាព” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើន ស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់...
បរទេស៖ សមាជិកសភាម្នាក់បានប្រាប់រដ្ឋាភិបាលអង់គ្លេសថា ម្ចាស់ក្លឹប Chelsea និងមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich គួរតែរឹបអូសទ្រព្យសម្បត្តិរបស់គាត់។ យោងតាមសារព័ត៌មាន Sky Sport ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសភា សមាជិកសភានៃគណបក្សការងារ លោក Chris Bryant បាននិយាយថា...
ទីក្រុងហ្សឺណែវ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានរិះគន់យ៉ាងចាស់ដៃថា ប្រទេសរុស្ស៊ីបានរំលោភលើ បទឈប់បាញ់អូឡាំពិក ជាមួយនឹងការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនកំពុងសម្របសម្រួល ជំនួយមនុស្សធម៌ ដល់អត្តពលិកអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមលុកលុយប្រទេសជិតខាង ដែលគាំទ្រលោកខាងលិចរបស់ខ្លួន IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនថ្កោលទោសយ៉ាងខ្លាំង ចំពោះការរំលោភលើកិច្ចព្រមព្រៀង អូឡាំពិកដោយរដ្ឋាភិបាលរុស្ស៊ី។...
ម៉ូស្គូ៖ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់កាលពីថ្ងៃអង្គារ បានអនុម័តសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រើប្រាស់យោធា នៅបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសហព័ន្ធ បានឲ្យដឹងថា “សមាជិកព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអនុម័តសេចក្តីសម្រេច ដែលពាក់ព័ន្ធ”។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union...