បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន កំពុងតែទិញឧទ្ធភាគចក្រ S-70i Black Hawk ចំនួន៣២គ្រឿង ពីក្រុមហ៊ុន PZL Mielec ជាសាខារបស់ក្រុមហ៊ុន Sikorsky Aircraft មានមូលដ្ឋាននៅប៉ូឡូញ ដើម្បីពង្រឹងកងកម្លាំងឧទ្ធម្ភាគចក្រ មានចំនួន១២គ្រឿងស្រាប់ ស្របពេលខ្លួនស្វះស្វែង ជំរុញបង្កើនសមត្ថភាពឆ្លើយតប គ្រោះមហន្តរាយ។ រដ្ឋមន្ត្រីការពារជាតិ...
បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ជាទិញយក ប្រព័ន្ធបាញ់មីស៊ីលមួយ ពីប្រទេសឥណ្ឌា ដែលមានតម្លៃប្រមាណជា ៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាព នៃកងកម្លាំងយោធាជើងទឹក របស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសហ្វីលីពីន បានបញ្ជាក់ទៀតថាកញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការមេ រយៈពេល៥ឆ្នាំរបស់ហ្វីលីពីន ដែលមានតម្លៃ ៣០០ពាន់លានប៉េសូ ឬប្រមាណជា ៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មកងកម្លាំងយោធា ដែលបច្ចុប្បន្នសព្វាវុធមួយចំនួនសុទ្ធតែជាសព្វាវុធ ដែលសល់ពីសម័យសង្គ្រាមត្រជាក់...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះបានកើនឡើងដល់១៨នាក់ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយបានព្រមានកាលពីថ្ងៃសៅរ៍ អំពី “ការខូចខាតធ្ងន់ធ្ងរ” នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ។ មនុស្សជាង៣០០.០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈដែលព្យុះទីហ្វុង Rai បានវាយលុកតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេស ដោយបានផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់ជាច្រើន និងបានធ្វើឲ្យដួលរលំបង្គោលអគ្គិសនីជាច្រើនផងដែរ...
ម៉ានីល៖ ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើរពីប្រទេសបារាំងចាប់ពីថ្ងៃទី១៣ ខែធ្នូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគទម្រង់ថ្មីអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លេខាធិការខុទ្ទកាល័យលោក Karlo Nograles បានលើកឡើងថា បំរាមនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី១៥ ខែធ្នូ ដូចប្រទេសចំនួន ១៤ ផ្សេងទៀតដែលបានដាក់ទង់ដោយរដ្ឋាភិបាលមុននឹងការពន្យារពេល ដែលអាចនឹងត្រូវបានអនុម័ត។ លោកបានលើកឡើងថា “ការចូលទៅក្នុងកំពង់ផែណាមួយនៃប្រទេសហ្វីលីពីន មិនត្រូវបានអនុញ្ញាត សម្រាប់អ្នកដំណើរដែលមកពីឬដែលបានទៅប្រទេសបារាំង ក្នុងរយៈពេល...
បេក្ខភាពប្រធានាធិបតី របស់ហ្វីលីពីន និងជាកូនប្រុសរបស់ លោក Ferdinand Marcos បាននិយាយនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រូបលោកបានធ្វើតេស្ត រកសារធាតុញៀន ប្រភេទ កូកាអុីន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ២៤...
អាមស្ទើដាម៖ ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃពុធទី១៥ ខែកញ្ញា បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្រោមការដឹកនាំ របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងបរិបទនៃ“ សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់លោក។ ICC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចៅក្រម បានយល់ព្រមតាមសំណើរបស់ព្រះរាជអាជ្ញា ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើឃាតកម្ម ដែលអាចកើតមានជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការវាយតម្លៃរបស់ចៅក្រមអំពីសំភារៈដែលបង្ហាញ ដោយព្រះរាជអាជ្ញាគឺថា“ អ្វីដែលហៅថា“ សង្គ្រាមប្រឆាំងគ្រឿងញៀន”...
ទិសដៅទេសចរណ៍ ដ៏ពេញនិយមមួយ នៅវីសាយ៉ា ចម្ងាយ ៣៥០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងម៉ានីល គឺជាកោះឋានសួគ៌បូរ៉ាកៃ។ កោះនេះគឺជាកន្លែងសម្រាក ដ៏ស្រស់ស្អាត សម្រាប់អ្នកក្រេបទឹកឃ្មុំ នឹងកំពុងក្លាយជាក្តៅសុបិនមនុស្សគ្រប់រូប។ មានប្រវែងតែ ៧ គីឡូម៉ែត្រ និងទទឹង ១ គីឡូម៉ែត្រប៉ុណ្ណោះវានឹងមិនចំណាយពេលយូរដើម្បីទទួលបានដីនៅលើកោះដែលមានរាងដូចជាឆ្អឹងឆ្កែ។ មានឆ្នេរចំនួន ១៣ នៅលើបូរ៉ាខេដែលនីមួយៗមានភាពស្រស់ស្អាតជាងឆ្នេរបន្ទាប់។ ឆ្នេរសំខាន់ពីរ...
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងកំឡុងពេលបង្ក្រាបគ្រឿងញៀនដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលហ្វីលីពីន។ ICC ធ្លាប់បានបើកការស៊ើបអង្កេត បឋមទៅនឹងសង្គ្រាមគ្រឿងញៀននៅឆ្នាំ ២០១៨ ដោយធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ភ្លាមៗបន្ទាប់ពីនោះ។ ប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្រោមយុទ្ធនាការនេះ។ ទិន្នន័យជាតិបានបង្ហាញថាមានមនុស្សស្លាប់ជាង ៦ពាន់នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអន្តរជាតិបានព្រមានជាយូរមកហើយថាតួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់។ អ្នកនាំពាក្យប្រធានាធិបតីលោក Duterte បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតណាមួយរបស់ ICC...
បរទេស ៖ ក្រសួងការបរទេស ហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានធ្វើការតវ៉ា ចំពោះការបន្តមានវត្តមាន និង សកម្មភាពរបស់ចិន នៅជិតកោះមួយ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីន អះអាងកម្មសិទ្ធិ។ទីក្រុងម៉ានីល បានដាក់ការតវ៉ា តាមផ្លូវការទូត កាលពីថ្ងៃសុក្រ ជុំវិញ ការដាក់ពង្រាយ ឥតឈប់ឈរ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែន សមុទ្រ នៅខាងក្នុងតំបន់ សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាព ដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។ កងកម្លាំងការពារដែនសមុទ្រ និងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើន វត្តមានរបស់ខ្លួននៅក្នុងតំបន់...