បរទេស៖ប្រសិតពិសេសប្រចាំ ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូល ទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។ តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ...
វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើ ដើម្បីធ្វើកិច្ចចរចាក្រៅផ្លូវការ ជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា “ ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតប របស់អ៊ីរ៉ង់ យើងនៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ...
វ៉ាស៊ីនតោន ៖ និយតករឱសថសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងអនុញ្ញាតឱ្យវ៉ាក់សាំងការពារមេរោគឆ្លង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc ត្រូវដឹកជញ្ជូន និងរក្សាទុករហូតដល់ពីរសប្តាហ៍ នៅសីតុណ្ហភាព ត្រជាក់បង្កកធម្មតា ជំនួសឱ្យលក្ខខណ្ឌប្រើប្រាស់ ដែលបានទាមទារពីមុន។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា“ សីតុណ្ហភាពជំនួស សម្រាប់ការដឹកជញ្ជូន និងការស្ដុក នឹងជួយបន្ធូរបន្ទុកនៃការផ្គត់ផ្គង់ឧបករណ៍ស្តុកត្រជាក់បំផុត សម្រាប់កន្លែងចាក់វ៉ាក់សាំង...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថាបញ្ហាអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ កូរ៉េខាងជើង គឺការងារអទិភាព របស់អាមេរិក នៅពេលនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសរបស់អាមេរិក ដោយបញ្ជាក់ទៀតថាដោយសារ កង្វះទំនាក់ទំនងដោយផ្ទាល់ជាមួយនឹង កូរ៉េខាងជើងនោះវានឹងក្លាយទៅជា បញ្ហាប្រឈមដែលគួរតែមើល រំលងមិនមែនជាការងារអទិភាពនោះទេតែតាមពិត គឺវាជាការងារដ៏ចាំបាច់បំផុត។ លោក Ned Price អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បាននិយាយដែរថាប្រទេសកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឈានដល់កៀក នឹងកិច្ចព្រមព្រៀងចែករំលែកចំណាយ ការពារជាតិថ្មីមួយសម្រាប់ កងទ័ពអាមេរិកនៅទីនោះ ខណៈដែលប្រទេសទាំងពីរ កំបុងស្វែងរកការពង្រឹងសម្ព័ន្ធភាព និងជំហរការពារជាតិរួមគ្នា។ ទូរទស្សន៍ស៊ីអិនអិនបានឲ្យដឹង ដោយដកស្រង់ប្រភពចំនួន ៥ ដែលដឹងអំពីបញ្ហានេះថា“ ភាគីទាំងពីរអាច“ នៅសល់តែប៉ុន្មានសប្តាហ៍ទៀត” ពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយនេះ។ ទាំងនេះអាចនិយាយបានថា អាមេរិក...