ព័ត៌មានអន្តរជាតិ

ឱនភាព ពាណិជ្ជកម្មអាមេរិក កើនឡើងដល់កំណត់ ត្រាខ្ពស់បំផុត នៅក្នុងខែមីនា

វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានកើនឡើង ៥,៦ ភាគរយដល់កម្រិតខ្ពស់បំផុត គឺ ៧៤,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងខែមីនា ដោយសារកំណើន នៃការនាំចូលមានចំនួនច្រើន ជាងការនាំចេញ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការនាំចេញរបស់អាមេរិក បានកើនឡើង ៦,៦ ភាគរយដល់ ២០០ ពាន់លានដុល្លារក្នុងខែមីនា ខណៈការនាំចូលបានកើនឡើង ៦,៣ ភាគរយ ដល់ ២៧៤,៥ ពាន់លានដុល្លារ ។

លោក Jay Bryson និងលោក Shannon Seery សេដ្ឋវិទូ នៅក្រុមហ៊ុន Wells Fargo Securities បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងនាំមុខក្នុងការចាក់វ៉ាក់សាំង និងការគាំទ្រ ដល់គ្រួសារ និងអាជីវកម្ម ហើយនេះនៅតែបន្តឆ្លុះបញ្ចាំង ពីកំណើននៃការនាំចូលកាន់តែខ្លាំង។

សេដ្ឋវិទូបានកត់ សម្គាល់ថា ភាពទន់ខ្សោយ នៃការនាំចេញនាពេលបច្ចុប្បន្នឆ្លុះបញ្ចាំង ពីការរីករាលដាលយ៉ាងគំហុក នៃដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលជាទូទៅកំពុងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះក្នុងការចាក់វ៉ាក់សាំង។

កំណើននៃការនាំចេញគួរតែចាប់ផ្តើម ដើម្បីប្រកួតប្រជែងនឹងកំណើន នៃការនាំចូល ដែលនឹងនៅតែគាំទ្រដោយការកើនឡើង នៃតម្រូវការអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក ។

ទោះបីជាឱនភាពពាណិជ្ជកម្ម កំពុងរីកធំធាត់ក៏ដោយ ក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៦,៤ ភាគរយក្នុងត្រីមាសទី១ នៃឆ្នាំនេះ ចំពេលមានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ និងការគាំទ្រថវិកាយ៉ាងខ្លាំង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top