ព័ត៌មានអន្តរជាតិ

វេបសាយ រំលោភបំពាន លើកុមារអន្តរជាតិ មានអ្នកប្រើប្រាស់ ចំនួន៤០ម៉ឺននាក់ ត្រូវបានអាជ្ញាធរ អាល្លឺម៉ង់បណ្តេញចេញ

អាល្លឺម៉ង់ ៖ រដ្ឋអាជ្ញាអាល្លឺម៉ង់ បានមានប្រសាសន៍ថា វេបសាយមួយ ក្នុងចំណោម ប្រព័ន្ធអ៊ីនធើណេត អន្តរជាតិធំបំផុត លើកពិភពលោក ចំពោះរូបភាពរំលោភបំពានផ្លូវភេទ កុមារ ត្រូវបានបង្ហាញ ឲ្យអ្នកប្រើប្រាស់ជាង ៤០០,០០០នាក់ មើលឃើញយោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

យោងតាមអាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យចំនួន ៤ នាក់ មកពីប្រទេសអាល្លឺម៉ង់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគេហទំព័រ “ Boystown” ជាកន្លែងដែលជន ប្រព្រឹត្តអាណាចារប្តូរ និងមើលរូបភាព មិនសមរម្យរបស់កុមារ និងក្មេងចេះដើរតេះតះមកពីទូទាំងពិភពលោក ។ ក្រុមរដ្ឋអាជ្ញាFrankfurt បាននិយាយថា ពួកគេបានរកឃើញរូបភាព នៃការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរ បំផុត របស់ក្មេងតូចៗក្នុងចំណោមរូបថត និងវីដេអូនៅលើវេទិកា ដែលសកម្មចាប់តាំងពីយ៉ាង ហោចណាស់ឆ្នាំ ២០១៩ ។

ជនសង្ស័យ៣នាក់ អាជ្ញាធរនិយាយ ថា ជាអ្នកគ្រប់គ្រង នៃប្រព័ន្ធអ៊ីនធើណេត ត្រូវបានចាប់ខ្លួននៅពាក់កណ្តាល ខែមេសាស្របជាមួយនឹងអ្នកប្រើប្រាស់ គេហទំព័រដែលត្រូវបានចោទប្រកាន់ ចំណែកជនសង្ស័យម្នាក់ ត្រូវ បានចាប់ខ្លួននៅប៉ារ៉ាហ្គាយ ។ អាជ្ញាធរបានបន្តថា ការស៊ើបអង្កេត របស់ពួកគេពាក់ព័ន្ធ នឹងវេទិកាមួយក្នុងបណ្តាញ អាសអាភាសកុមារដ៏ធំបំផុត របស់ពិភពលោក ។

ក្រុមការងារប៉ូលីសអាល្លឺម៉ង់ បានស៊ើបអង្កេតលើវេទិកាអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់របស់ខ្លួន អស់រយៈពេលជាច្រើនខែ ក្នុងការសហការជាមួយ Europol និងអាជ្ញាធរអនុវត្តច្បាប់ពីប្រទេស ហូឡង់ ស៊ុយអែត អូស្ត្រាលី សហរដ្ឋអាមេរិក និងកាណាដា ៕ដោយ៖លី ភីលីព

Most Popular

To Top