ព័ត៌មានអន្តរជាតិ

ជប៉ុន-អង់គ្លេស ប្ដេជ្ញាធ្វើកិច្ច សហប្រតិបត្ដិការ លើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ

តូក្យូ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន និងសមភាគី អង់គ្លេស លោក Dominic Raab កាលពីថ្ងៃចន្ទបានអះអាងថា កិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងការលើក កម្ពស់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅពេលប្រទេសចិន បង្កើនការទាមទារទឹកដី នៅក្នុងសមុទ្រចិន ខាងកើត និងខាងត្បូង ។

កិច្ចប្រជុំនៅខាងក្រៅការប្រជុំបីថ្ងៃ នៃក្រុមរដ្ឋមន្រ្តីការបរទេស នៃក្រុមចំនួន ៧ ហៅកាត់ថា G-7 នៅទីក្រុងឡុងដ៍រហូត ដល់ថ្ងៃពុធ លោក Toshimitsu Motegi បានស្វាគមន៍ការបញ្ជូននាវាដឹកយន្ដហោះ របស់ចក្រភពអង់គ្លេសមហាក្សត្រីអេលីសាបិត និងក្រុមវាយប្រហារ របស់ខ្លួនទៅកាន់ប្រទេសជប៉ុន និងឥណ្ឌូ – ប៉ាស៊ីហ្វិកនៅចុងឆ្នាំនេះ ។

លោក Motegi ត្រូវបានដកស្រង់សម្ដី ដោយក្រសួង ដែលបានប្រាប់លោក Raab នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូង ចាប់តាំងពីខែសីហា ឆ្នាំ២០២០ ថា“ ការដាក់ពង្រាយក្រុមនាវាដឹកយន្តហោះអង់គ្លេស ទៅកាន់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក គឺជានិមិត្តរូប នៃការប្តេជ្ញាចិត្ត របស់ចក្រភពអង់គ្លេស ចំពោះតំបន់នេះ។

លោក Motegi ក៏បានសាទរ ចំពោះការប្រកាសរបស់អង់គ្លេស អំពីការចូលរួមយ៉ាងសកម្ម នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ក្នុងការពិនិត្យឡើងវិញរួមបញ្ចូលគ្នា នៃគោលនយោបាយការបរទេស និងការពារជាតិ ដែលបានចេញផ្សាយនៅក្នុងខែមីនា។

រដ្ឋមន្រ្តីទាំងពីរបានចែករំលែក “ ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការប៉ុនប៉ងជាឯកតោភាគី របស់ចិនក្នុងការផ្លាស់ប្តូរស្ថាន ភាពបច្ចុប្បន្ន នៅក្នុងដែនទឹកក្នុងតំបន់ ដូចជាការអនុវត្តច្បាប់ សន្តិសុខថ្មី ដែលអនុញ្ញាតឱ្យនាវាឆ្មាំឆ្នេរ សមុទ្ររបស់ខ្លួន បាញ់ទៅលើនាវា បរទេស ក្នុងដែនទឹកដែលទីក្រុងប៉េកាំង យល់ថាជាទឹកដីរបស់ខ្លួន ៕ដោយ ឈូក បូរ៉ា

Most Popular

To Top