បរទេស៖កងកម្លាំងប្រយុទ្ធពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ កំពុងតែដណ្ដើមបានទឹកដីកាន់តែច្រើនឡើង ដោយនៅថ្ងៃព្រហស្បតិ៍ដណ្ដើមបានទីរួមខេត្តទី១០ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិក ជិតបញ្ចប់ការដកចេញពីប្រទេសនេះ។ ពួកតាលីបង់ បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានចូលគ្រប់គ្រងលើទីលំនៅឋានរបស់អភិបាលខេត្ត ប៉ុស្តិ៍ប៉ូលិស និងពន្ធនាគារ នៅក្នុងខេត្ត Ghazni និងដណ្ដើមបានតំបន់ជាច្រើន នៅក្នុងទីក្រុង Uruzgan ដែលជាទីរួមខេត្ត Uruzgan ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា កងទ័ពអាហ្វហ្គានីស្ថាន ត្រូវតែប្រយុទ្ធ ដើម្បីខ្លួនឯង ខណៈដែលទីក្រុងជាច្រើន បានធ្លាក់ទៅក្រោមគ្រប់គ្រង របស់ពួកតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលហាក់ដូចជាការ មិនទទួលខុសត្រូវទាល់តែសោះ ក្រោយការដកកងទ័ពរបស់អាមេរិក និងណាតូ ចេញពីប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា...
បរទេស៖សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងកម្លាំងសន្តិសុខ នៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវតែការពារប្រទេសពួកគេ ក្រោយពួកបះបោរតាលីបង់ វាយដណ្ដើម យកបានទីរួមខេត្តចំនួន៦ ព្រមទាំងទីក្រុង តាមព្រំដែននិងច្រកជំនួញ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby...
បរទេស៖កងទ័ពមកពីប្រទេសរុស្ស៊ី ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន បានប្រើប្រាស់កាំភ្លើង ឧបករណ៍បាញ់ភ្លើងនិងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធា ដែលបានចប់នៅថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីព្រំដែនតាហ្ស៊ីគីស្ថានប៉ុណ្ណោះ។ ទីក្រុងមូស្គូនិងសម្ពន្ធមិត្តសម័យសូវៀតស្ថិតនៅអាស៊ីកណ្ដាល បានប្រារព្ធធ្វើសមយុទ្ធយោធាចំនួនពីរផ្សេងគ្នា ស្ថិតនៅជិតប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងខែនេះ ស្របពេលដែលពួកបះបោរតាលីបង់ វាយដណ្ដើមយកខេត្តភាងខាងជើងប្រទេសភាគច្រើន ដែលជាប់នឹងតំបន់អាស៊ីកណ្ដាល។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសតាហ្ស៊ីគីស្ថាន លោក Sherali Mirzo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងធ្វើសមយុទ្ធយោធានោះថា សមយុទ្ធយោធាទាំងនេះ...
បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែងដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយ របស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។យោងតាមទីភ្នាក់ងារសារព័ត៌មាន Tolo...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា លោក Mohammad Hanif Rezai អ្នកនំាពាក្យយោធាមួយរូប ប្រចាំតំបន់ភាគខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សរុបចំនួនក្រុមសកម្មប្រយុទ្ធ២១នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលយន្តហោះវាយ ប្រហារ មួយគ្រឿង បានទម្លាក់គ្រាប់ចំទីតាំង របស់តាលីបង់ នៅខេត្ត...
បរទេស៖បេសកកម្មការទូតចំនួន១៥ប្រទេស និងតំណាងអង្គការណាតូ ប្រចាំនៅក្នុងទីក្រុងកាប៊ុល នាពេលថ្មីៗនេះ បានជំរុញឲ្យពួកបះបោរតាលីបង់បញ្ឈប់ប្រតិបត្តិការវាយលុកយោធា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំសន្តិភាពក្នុងទីក្រុងដូហា បរាជ័យក្នុងការព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា។ គណៈប្រតិភូជាន់ខ្ពស់នៃថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន បានជួបជាមួយថ្នាក់ដឹកនាំនយោបាយពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីពួកតាលីបង់មួយ បានចេញនៅថ្ងៃអាទិត្យ មិនបាននិយាយដល់ការផ្អាកសកម្មភាពវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។ ដោយពោលសំដៅដល់ពិធីបុណ្យមូស្លីមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះ ប្រេសិត១៥ប្រទេសនិងតំណាងណាតូ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងពិធីបុណ្យ Eid al-Adha...
បរទេស៖ក្រោយទីក្រុងអង់ការ៉ាស្នើសុំធ្វើប្រតិបត្តិការ និងការពារអាកាសយានដ្ឋានកាប៊ុល បន្ទាប់ពីអាមេរិកដកកងទ័ពចេញនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា កិច្ចពិភាក្សាគ្នារវាង អាមេរិកនិងតួកគីស្តីពីសហប្រតិបត្តិការសន្តិសុខនៅអាហ្វហ្គានីស្ថាន កំពុងតែប្រព្រឹត្តទៅ។ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបដិសេធមិនផ្តល់សេចក្តីលម្អិត...
បរទេស៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិករំពឹង ថានឹងបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញពី ប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហាឆ្នាំ២០២១នេះ បន្ទាប់ពីបានប្រកាសថាទាហានអាមេរិក និងណាតូទាំងអស់ បានចាកចេញពីមូលដ្ឋាន អាកាសធំបំផុតរបស់ប្រទេសដែលមានជម្លោះនេះ។ យោងតាមវែបសាយ TIMES MALTA ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ ឆ្នាំប្រធានាធិបតីអាមេរិកលោក Joe Biden បានកំណត់ពេលវេលា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani និងអតីតសត្រូវនយោបាយ របស់លោក គឺលោក Abdullah Abdullah នៅសេតវិមាន នាថ្ងៃសុក្រសប្ដាហ៍នេះ ហើយលោកបានអំពាវនាវ ឲ្យជនជាតិអាហ្វហ្គានីស្ថាន សម្រេចចិត្តលើអនាគត នៃប្រទេសរបស់ខ្លួនឯង ស្របពេលដែលកងទ័ពអាមេរិក...