ការប្រកួតបាល់ទាត់ ពិភពលោកឈានចូល មកដល់វគ្គ១៦ក្រុម ចុងក្រោយដោយក្នុងនោះលទ្ធផល ប្រកួតយប់មិញរួចមាន ន័យថា អាហ្សង់ទីន នឹងត្រូវធ្វើការងាយៗ មួយនៅវគ្គនេះ ប៉ះជាមួយនឹងក្រុម កង់គូរូអូស្ត្រាលី ។ អាហ្សង់ទីនលេខ១ពូល C នឹងត្រូវប្រកួតប៉ះអូស្ត្រាលីលេខ២ នៅពូល D ដោយក្រុមទាំងពីរធ្លាប់ជួបគ្នា ជាច្រើនដងមកហើយ កាលពីច្រើនឆ្នាំកន្លង មកនេះប៉ុន្តែប្រកួតនេះជាលើកដំបូង នៅក្នុងវគ្គដ៏សំខាន់...
ប្រកួតយប់មិញនេះ អាហ្សង់ទីន មិនបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយដោយអាចយក ឈ្នះលើក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផលដល់ ទៅ២ទល់នឹង០យកបាន៣ពិន្ទុ ពេញដៃឈរកំពូលតារាង ។ សរុបលទ្ធផលពូល C អាហ្សង់ទីន មាន៦ពិន្ទុខណៈប៉ូឡូញមាន៤ពិន្ទុ តែលើសគ្រាប់បាល់ក្រុម មិកស៊ិកូមាន៤ពិន្ទុដូចគ្នាហើយ អារ៉ាប៊ីសាអូឌីត មាន៣ពិន្ទុ ។ នេះមានន័យថា អាហ្សង់ទីននិងប៉ូឡូញ ត្រូវធ្វើដំណើរទៅវគ្គបន្ត១៦ក្រុម ចុងក្រោយ នៃការប្រកួត...
គ្រូបង្វឹកជម្រើសជាតិជាច្រើន បានធ្វើដំណើរមកដល់ ប្រទេសកាតាហើយ ជាមួយនឹងកូនក្រុម ទាំង២៦នាក់របស់ពួកគេ ដើម្បីត្រៀមការប្រកួតដ៏អស្ចារ្យ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ ដោយក្នុងនោះការប្រកួតមិត្តភាព ក៏បានដំណើរការជាច្រើនផងដែរ។ ការប្រកួតជាច្រើនដែលត្រូវបានធ្វើឡើង កាលពីយប់មិញគេសង្កេតឃើញនោះ មានទាំងជម្រើសជាតិអាល្លឺម៉ង់ ជម្រើសជាតិអាហ្សង់ទីន ស៊ុយអែត ឈីលី និងប៉ូឡូញផងដែរ។ អាល្លឺម៉ង់យកឈ្នះ១ទល់នឹង០ ជាមួយនឹងប្រទេសអូម៉ង់ ជម្រើសជាតិមិកស៊ិកូ បរាជ័យលទ្ធផល១ទល់នឹង២ ជាមួយនឹងស៊ុយអែត...
អាហ្សង់ទីន ៖ វិទ្យាស្ថានជាតិស្ថិតិ និងជំរឿន (INDEC) បានបង្ហាញឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាហ្សង់ទីន បានកើនឡើង ១០,៣ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីបានចុះបញ្ជីការកើនឡើង ៨,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំមុន ។ នៅក្នុងរបាយការណ៍របស់ខ្លួន INDEC បានឲ្យដឹងថា ធាតុទាំងអស់ នៃតម្រូវការបានកើនឡើង ក្នុងឆ្នាំ២០២១...
ខណៈដែលលោក Ralf Rangnick នឹងត្រូវបន្តធ្វើការជាមួយនឹងក្លឹបបិសាចក្រហម Man UTD រហូតទៅដល់ចុងរដូវកាល២០២១-២០២២នោះមានន័យថាបេក្ខភាព លោក Maurico Pochettino នឹងត្រូវខកខានពេលវេលា៦ខែនេះប្រសិនបើគាត់នឹងក្លាយទៅជាគ្រូបង្វឹកផ្លូវការរបស់ក្លឹបអង់គ្លេសនេះនោះ។ ទោះបីជាយ៉ាងណាក្តី PSG គឺមិនមានបំណងក្នុងការអនុញ្ញាតិឲ្យលោក Pochettino ក្នុងការចាកចេញទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTDជាមួយនឹង រដូវកាលមិនទាន់បញ្ចប់បែបនេះនោះទេដូចនេះការចរចា នៅតែបន្តហើយក្លឹបបារាំងនេះកំពុងពិចារណាឲ្យគ្រូជនជាតិ អាហ្សង់ទីននេះចាកចេញនៅចុងរដូវកាល។ គួរឲ្យដឹងដែរថាលោក...
អាហ្សង់ទីន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានប្រារព្ធខួបមួយឆ្នាំ នៃការស្លាប់របស់វីរបុរសបាល់ទាត់ គឺអតីតកីឡាករបាល់ទាត់ឆ្នើម លោក Diego Maradona ជាមួយនឹងពិធីគោរព វិញ្ញាណក្ខន្ធផ្ទាំងគំនូរ និងសាររំជួលចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកMaradona បានស្លាប់ដោយសារជំងឺគាំងបេះដូង នៅអាយុ ៦០ ឆ្នាំ បន្ទាប់ពីវះកាត់ខួរក្បាល កាលពី២សប្តាហ៍មុន។ អ្នកជំនាញផ្នែកសុខភាពចំនួន៧នាក់...
បរទេស ៖ យោងតាមការបញ្ជាក់ របស់ក្រសួងការពារជាតិ នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថា ប្រទេសអាហ្សង់ទីន កំពុងតែធ្វើការពិចារណា ក្នុងការចាយលុយប្រមាណ ជា៦៦៤លានដុល្លារ ក្នុងការទិញយកយន្តហោះចម្បាំង បន្ថែមមកការពារ ដែលអាកាសរបស់ប្រទេស ។ ប្រភព ដែលជិតស្និទ្ធ បានបញ្ជាក់ទៀតដែរថា កិច្ចពិភាក្សាគ្នា រវាងប្រទេសអាហ្សង់ទីន ជាមួយនឹងប្រទេសចិន ប្រទេសអាមេរិកប្រទេសរុស្សី...
អាហ្សង់ទីន៖ អ្នកវិទ្យាសាស្ត្របានរកឃើញ លលាដ៍ក្បាលត្រូវបានរក្សាទុក ស្ទើរតែល្អឥតខ្ចោះរបស់សត្វ ដែលមិនធ្លាប់ស្គាល់ពី មុនបានរស់នៅប្រហែល ២៣០ លានឆ្នាំមុន ហើយជាបុព្វបុរស នៃសត្វល្មូនទំនើបបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វប្រភេទនេះត្រូវបានគេស្គាល់ថា Taytalura alcoberi សមាជិកនៃLepidosauromorpha ជាក្រុមសត្វល្មូនដែលមានមុន ដាយណូស័របានរស់នៅទីនេះ ឥឡូវនេះជាប្រទេសអាហ្សង់ទីន សម័យទំនើបនាចុងសម័យTriassic ។ លលាដ៍ក្បាលហ្វូស៊ីលរបស់Triassic...