តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ បានចេញការព្រមានមួយ កាលពីថ្ងៃច័ន្ទលើរលកទី៤ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីចុះបញ្ជីអ្នកស្លាប់ជាង ១០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងជាលើកដំបូង ចាប់តាំងពីដើមខែមករាមក។ អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំសុខាភិបាលអ៊ីរ៉ង់លោកស្រី Sima Sadat Lari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា “ការស្លាប់របស់អ្នកជំងឺចំនួន ១០៨ នាក់នៃជំងឺកូវីដ-១៩...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានលើកឡើងថាប្រទេសអ៊ីរ៉ង់ នឹងបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ជាមួយនឹងការផ្លាស់ប្តូរ តម្រូវការរបស់ប្រទេស ដែលអាចបង្កើនរហូតដល់ ៦០ភាគរយ ប្រសិនបើចាំបាច់។ លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិននៅមានកម្រិត ចំពោះការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ ភាគរយនោះទេ...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របានរិះគន់សេចក្តីថ្លែងការណ៍ របស់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស (E3) ដែលជំរុញឱ្យអ៊ីរ៉ង់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ កាលពីថ្ងៃសុក្រ E3 បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីការបញ្ជាក់នាពេលថ្មីៗនេះ ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)...