ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ការពន្យារពេល ដកទណ្ឌកម្ម របស់អាមេរិក ធ្វើឱ្យប៉ះពាល់ដល់កិច្ច ព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់ ៖ អ្នកនាំពាក្យ របស់រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ការអូសទាញរដ្ឋាភិបាល អាមេរិក ក្នុងការដកទណ្ឌកម្មប្រឆាំង នឹងអ៊ីរ៉ង់ នឹងធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាលោក Ali Rabiee បានលើកឡើងថា “អ្នករំលោភបំពានលើ JCPOA” គួរតែចាប់យកឱកាសដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយបញ្ចប់ការដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់”។

លោកបន្ដថា “ ពួកគេ (រដ្ឋបាលអាមេរិក) គួរតែដឹងថារាល់ថ្ងៃ នៃការពន្យាពេលបន្ថែមទៀត ក្នុងការដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ នឹងមិនត្រឹមតែធ្វើឱ្យឱកាសនៃការស្តារឡើងវិញនូវ JCPOA នោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យពួកគេឃ្លាតឆ្ងាយ ពីទស្សនវិស័យប្រសើរ សម្រាប់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ថែមទៀត” ។

ក្រុងវ៉ាស៊ីនតោន ក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅឆ្នាំ ២០១៨ និងបង្កើនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ។

នៅក្នុងនោះដែរ ដើម្បីឆ្លើយតបទៅនឹងវិធានការ របស់ សហរដ្ឋអាមេរិក រដ្ឋាភិបាលអ៊ីរ៉ង់ បានផ្អាកការអនុវត្តផ្នែកខ្លះនៃកាតព្វកិច្ច របស់ខ្លួនក្រោមកិច្ច ព្រមព្រៀងនេះ។

រដ្ឋបាលអាមេរិក ដែលកំពុងកាន់អំណាចបានឲ្យដឹងថា ប្រសិនបើអ៊ីរ៉ង់ វិលត្រឡប់ទៅរកការអនុវត្តន៍ ពេញលេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ សហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា ប៉ុន្តែអ៊ីរ៉ង់ បានទទូចថា ការអនុលោមរបស់ខ្លួននឹងធ្វើឡើង នៅពេលដែលទណ្ឌកម្មអាមេរិក ត្រូវបានដកចេញ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top