បរទេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារម្សិលមិញនេះបាប្រកាសថាលោកនឹងបន្តធ្វើការងារជាមួយនឹងសម្ព័ន្ធមិត្តអន្តរជាតិ ធ្វើយ៉ាងណាដើម្បីអាចពួកគេ នឹងបញ្ជូនយន្តហោះចម្បាំងទំនើបៗតាមការសន្យាទៅឲ្យប្រទេសអង់គ្លេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយពេល ជំនួបជាមួយនឹងនាយករដ្ឋមន្ត្រី ហូឡង់លោក Mark Rutte នៅឯកិច្ចប្រជុំកំពូលអឺរ៉ុបកាលពីថ្ងៃអង្គារម្សិលមិញនេះ ការិយាល័យនាយករដ្ឋមន្ត្រីលោក Sunak បានប្រកាសថាមេដឹកនាំទាំងពីរកំពុងឈានមួយជំហ៊ានទៀតក្នុង ការជួយសម្របសម្រួលឲ្យបាននូវការផ្គត់ផ្គង់ យន្តហោះចម្បាំងឲ្យកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសនិងហូឡង់បាន ព្រមព្រៀងគ្នាថានឹងធ្វើការងាររួម គ្នាធ្វើយ៉ាងណាឲ្យសម្ព័ន្ធមិត្តអន្តរជាតិដើម្បីបង្កើនសមត្ថភាព វាយប្រហារតាមអាកាសរបស់អ៊ុយក្រែន...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទប្រទេសអ៊ុយក្រែន បានសាទរចំពោះវឌ្ឍនភាព សមរភូមិដ៏សំខាន់ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៦ខែ ខណៈដែលប្រធានាធិបតីលោក Volodymyr Zelenskyy បានយកឈ្នះការសន្យាសម្រាប់ យន្តហោះគ្មានមនុស្សបើកហើយហើរក្នុងរយៈចម្ងាយឆ្ងាយថ្មី នៅក្នុងប្រទេសអង់គ្លេស ដើម្បីបន្ថែមអាវុធរបស់លោកខាងលិច សម្រាប់ការវាយលុកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ។ គួរបញ្ជាក់ថា ចាប់តាំងពីសប្តាហ៍មុនមក...
គៀវ៖ លោក Mikhail Khodaryonok អតីតមេបញ្ជាការការពារដែន អាកាសរុស្ស៊ី និងជាអ្នកអត្ថាធិប្បាយទូរទស្សន៍រដ្ឋរុស្ស៊ី បានព្យាករណ៍ថា អ៊ុយក្រែន នឹងប្រើប្រាស់សព្វាវុធ ដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីធ្វើការវាយលុក ដែលរំពឹងទុក ដោយចាប់ផ្តើម “ការវាយប្រហារដ៏ធំ” ជាលើកដំបូង នៅក្នុងប្រទេសរុស្ស៊ី ។ លោកបានធ្វើការទស្សន៍ទាយរបស់លោក ខណៈពេលដែលការវាយតម្លៃអាវុធធុនធ្ងន់ នៅក្នុងការកាន់កាប់ របស់អ៊ុយក្រែន...
បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច បានបង្ខំរុស្ស៊ីឱ្យចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការពង្រីកអង្គការណាតូ ចូលរួមក្នុងការបោកបញ្ឆោត និងបដិសេធ មិនចាត់ទុកទីក្រុងម៉ូស្គូជាដៃគូស្មើគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយសារព័ត៌មាន ATV អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូបានព្យាយាមគ្រប់យ៉ាងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ លោកខាងលិចថា ចក្រភពអង់គ្លេស បានផ្គត់ផ្គង់មីស៊ី Storm Shadow មួយចំនួនដល់អ៊ុយក្រែន។ ទីក្រុងគៀវបានស្នើសុំសព្វាវុធជាយូរមកហើយសម្រាប់អាវុធបាញ់បានចម្ងាយឆ្ងាយដើម្បីផ្តល់ឱ្យខ្លួននូវសមត្ថភាពវាយប្រហារគោលដៅរុស្ស៊ីនៅឆ្ងាយពីជួរមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ម្នាក់បានប្រាប់ CNN ដោយធ្វើអត្ថាធិប្បាយលើការដឹកជញ្ជូន ដែលបណ្តាញព័ត៌មានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា...
បរទេស៖ ក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានចោទប្រកាន់មេដឹកនាំនៃ អតីតសាធារណរដ្ឋសូវៀតចំនួន៦ ដែលបានទៅទីក្រុងមូស្គូដើម្បី ទស្សនាក្បួនដង្ហែរទិវាជ័យជំនះ ដោយអ៊ុយក្រែនថា ការចូលរួមនេះ បង្ហាញពីអាកប្បកិរិយា ដែល “អសីលធម៌និងមិនរួសរាយរាក់ទាក់” មកលើអ៊ុយក្រែន និងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន សម្រាប់ “សកម្មភាពក្លែងក្លាយ” មិនទាក់ទងទៅនឹងជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ប្រទេសរុស្សីបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់កាល ពីព្រឹកថ្ងៃអង្គារម្សិលមិញសំដៅរដ្ឋធានីក្រុងគៀវ។ សេចក្តីប្រកាសអះអាងដែលបានធ្វើឡើងដោយភាគីអ៊ុយក្រែន បានបញ្ជាក់ទៀតថាយន្តហោះទំលាក់គ្រាប់បែក ប្រភេទ Tu-95 ចំនួន៤គ្រឿងបានបើកការបាញ់មីស៊ីល ចំនួនដល់ទៅ១៥គ្រាប់ពីតំបន់សមុទ្រ Caspian ដែលមីស៊ីលទាំងនោះ ត្រូវបានគេស្គាល់ថាជាប្រភេទមីស៊ីល Kh-101។ ការវាយប្រហារដោយមីស៊ីលសាជាថ្មីម្តងទៀតនេះបានធ្វើឡើង នៅក្រោយពេលដែលមានការវាយ ប្រហារដោយ យន្តហោះ ដ្រូនរបស់រុស្សីកាលពីថ្ងៃចន្ទមុននេះមួយថ្ងៃជាមួយ នឹងចំនួននៃការវាយប្រហារកើនឡើង...
គៀវ៖ អ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៥ ក្នុងចំណោម ១៨ គ្រាប់ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហារលើប្រទេសជិតខាង របស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធលោក Valeriy Zaluzhnyi បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់លោកថា “នៅម៉ោងប្រហែល២ និង ៣០នាទីព្រឹកថ្ងៃច័ន្ទនេះ រុស្ស៊ី បានឈ្លានពានដោយវាយប្រហារអ៊ុយក្រែន ពីយន្តហោះអាកាសចរណ៍យុទ្ធសាស្ត្រ”...
បរទេស ៖ អនុរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹង ប្រើប្រាស់មេរៀន ដែលទទួលបានពីការ ផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា...
គៀវ ៖ មេបញ្ជាការកងទ័ពអាកាស អ៊ុយក្រែន Mykola Oleshchuk បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Oleshchuk បានសរសេរនៅក្នុងសារ Telegram ថា “ចាប់ពីខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធការពារដែនអាកាស Patriot...