ព័ត៌មានអន្តរជាតិ

អង់គ្លេសសន្យាជួយ ផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ច្រើនគ្រឿងឲ្យអ៊ុយក្រែន

បរទេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារម្សិលមិញនេះបាប្រកាសថាលោកនឹងបន្តធ្វើការងារជាមួយនឹងសម្ព័ន្ធមិត្តអន្តរជាតិ ធ្វើយ៉ាងណាដើម្បីអាចពួកគេ នឹងបញ្ជូនយន្តហោះចម្បាំងទំនើបៗតាមការសន្យាទៅឲ្យប្រទេសអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយពេល ជំនួបជាមួយនឹងនាយករដ្ឋមន្ត្រី ហូឡង់លោក Mark Rutte នៅឯកិច្ចប្រជុំកំពូលអឺរ៉ុបកាលពីថ្ងៃអង្គារម្សិលមិញនេះ ការិយាល័យនាយករដ្ឋមន្ត្រីលោក Sunak បានប្រកាសថាមេដឹកនាំទាំងពីរកំពុងឈានមួយជំហ៊ានទៀតក្នុង ការជួយសម្របសម្រួលឲ្យបាននូវការផ្គត់ផ្គង់ យន្តហោះចម្បាំងឲ្យកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីអង់គ្លេសនិងហូឡង់បាន ព្រមព្រៀងគ្នាថានឹងធ្វើការងាររួម គ្នាធ្វើយ៉ាងណាឲ្យសម្ព័ន្ធមិត្តអន្តរជាតិដើម្បីបង្កើនសមត្ថភាព វាយប្រហារតាមអាកាសរបស់អ៊ុយក្រែន ជាពិសេសគឺការហ្វឹកហាត់បើកបរយន្តហោះចម្បាំង F-16 និងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ផងដែរ។

ទោះបីជាយ៉ាងណាក្តីនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ មិនបានលំអិតទេថាប្រទេសណាមួយនឹង ជួយផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះទៅឲ្យអ៊ុយក្រែន ប៉ុន្តែសន្យាថានឹងជួយសម្របសម្រួល កិច្ចការងារនេះឲ្យបានឆាប់បំផុតខណៈដែលថ្មីៗនេះទាំងបារាំង និងអាល្លឺម៉ង់បានបដិសេធមិនព្រមផ្គត់ផ្គង់យន្តហោះ ទំនើបណាមួយឡើយដល់អ៊ុយក្រែននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top