គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ថា កងកម្លាំងអ៊ុយក្រែន បានបន្តមកកាន់ភាគខាងជើង ក្នុងតំបន់ Kharkiv និងឆ្ពោះទៅភាគខាងត្បូង និង ខាងកើតរបស់ខ្លួន ។ មេបញ្ជាការកងទ័ពអ៊ុយក្រែន បានលើកឡើង កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីការកើនឡើង...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅបំពេញទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធាបន្ថែមប្រមាណជា២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ នៅក្នុងជំនួបលើកនេះផងដែរ លោក Blinken បានជួបពិភាក្សាសជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីធ្វើការពិនិត្យលំអិតទៅលើកញ្ចប់ថវិកា ជំនួយយោធាលើកនេះដែលក្នុងនោះមាន១ពាន់លានដុល្លារ នឹងត្រូវប្រគល់ផ្ទាល់ឲ្យអ៊ុយក្រែនហើយកញ្ចប់មួយផ្នែកទៀត នឹងផ្តល់ឲ្យប្រទេស...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយ នឹងដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីពិភាក្សាអំពីជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងគៀវ ភាគីទាំងពីរបានជជែកគ្នា អំពីជំនួយផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ជាពិសេសជំនួយផ្នែកសន្តិសុខចំនួន...
ប៉េកាំង ៖ បេសកជនចិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន នឹងមិននាំមកនូវសន្តិភាពនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា រយៈពេលជាង ៦ខែបន្ទាប់ពីការផ្ទុះឡើង នៃវិបត្តិអ៊ុយក្រែន ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តកើតមាន ហើយអាវុធ និងគ្រាប់រំសេវជាច្រើនកំពុងហូរទៅកាន់សមរភូមិ...
គៀវ៖ អ៊ុយក្រែន ដែលបានរាយការណ៍ថា បានបាញ់ឲ្យលិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿង កាលពីខែមិថុនា ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ ដោយលោកខាងលិច ក្រោយពីបានទទួលការហ្វឹកហ្វឺន ដែលឧបត្ថម្ភដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាលពីមួយ ឬពីរសប្តាហ៍មុន នេះបើយោងតាមអនុរដ្ឋលេខាធិការ ការពារជាតិ សម្រាប់ការទិញយក និងនិរន្តរភាព។ នៅពេលថ្លែងនៅក្នុង សន្និសីទសារព័ត៌មានការពារជាតិ កាលពីថ្ងៃពុធ លោកបណ្ឌិត William LaPlante...
គៀវ៖ មន្ត្រីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែននៅពីក្រោយ ការវាយប្រហារ ដោយមីស៊ីល លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Newsweek។ ការអះអាងនៃការទទួលខុសត្រូវ បានកើតឡើងក្នុងទម្រង់ជាអត្ថបទដ៏វែងមួយ ដែលសរសេរដោយមេដឹកនាំ យោធាកំពូលអ៊ុយក្រែន និងសមាជិកសភា ដែលត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃពុធនៅលើគេហទំព័រ Ukrinform ដែលគ្រប់គ្រងដោយរដ្ឋ។ ការទទួលស្គាល់ការវាយប្រហារ...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងថា មកដល់ពេលនេះសង្គ្រាម ប្រឆាំងប្រទេសរុស្សី ហាក់ដូចជាអាចមើលឃើញគ្រប់គ្នាទៅហើយថា ត្រូវបានប្រកាសខណៈដែលរូបរាងរបស់វាមានទំរង់ ជាកូនកាត់នៅឡើយនៅតាមតំបន់មួយចំនួន។ លោក Ryabkov បានព្រមាននៅក្នុងបទសំភាសមួយជាមួយ នឹងក្រុមកាសែតអន្តរជាតិថា៖ស្ថានភាពដ៏តាន តឹងក្នុងពេលនេះ គឺមិនអាចមើលស្រាលបានឡើយ។ សង្គ្រាម ប្រឆាំងនឹងរុស្សី ត្រូវបានប្រកាស១០០ភាគរយ ក្នុងទំរង់លេងជាសង្គ្រាមកូនកាត់នៅស្ទើរគ្រប់ទីតាំង។ លោកបានបន្តបែបនេះ ដោយលើកឡើងថាសង្គ្រាមប្រឆាំងរុស្សី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelenskyy បានកត់សម្គាល់ពីវឌ្ឍនភាព ក្នុងការវាយលុកប្រឆាំងអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយអរគុណកងកម្លាំងរបស់គាត់ សម្រាប់ការតាំងទីលំនៅ២នៅភាគខាងត្បូងទី៣ នៅភាគខាងកើតក៏ដូចជាទឹកដីបន្ថែម នៅភាគខាងកើតនៃប្រទេស ។ គាត់មិនបានថ្លែងយ៉ាងច្បាស់ថា ទឹកដីនៅឯណាទេ...
បរទេស៖ កាសែតអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការចេញផ្សាយថា មកដល់ពេលនេះ សមាជិកអង្គការណាតូ និងណាតូផ្ទាល់ កំពុងជួបបញ្ហាលំបាក ក្នុងការប្រឹងប្រែងផ្គត់ផ្គង់ ឯកសណ្ឋានយោធា សម្រាប់រដូវរងារជូនយោធា របស់ប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានសរសេរទៀតថា កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការអំពាវនាវ ដើម្បីស្នើសុំឧបករណ៍ចាំបាច់ៗ ដែលត្រូវប្រើប្រាស់នៅក្នុងរដូវរងារ ដែលមានទាំងឈុតឯកសណ្ឋានក្រាស់ៗផងដែរ ហើយការស្នើសុំនេះ ត្រូវបានធ្វើឡើងដោយ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយ ផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក ដែលជាជំនួយអាវុធដ៏ធំបំផុតមួយ ដល់ទីក្រុងគៀវ ដែលបានកើតមានឡើង នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនឈានដល់រយៈពេលកន្លះឆ្នាំ។ យោងតាមការវិភាគដោយក្រសួងការពារជាតិ (DoD) របស់របរនៅក្នុងកញ្ចប់ ដែលបានប្រកាសថ្មីរួមមានប្រព័ន្ធកាំជ្រួច ទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) ចំនួន ៦បន្ថែមទៀត ជាមួយនឹងគ្រាប់បែកបន្ថែម សម្រាប់ NASAMS រហូតដល់...