បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែនអាចនឹងត្រូវបានកាត់ផ្តាច់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លុះត្រាតែសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយថ្មីចំនួនជិត 40 ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលទីក្រុងគៀវ កម្ចាត់ការវាយលុករបស់រុស្ស៊ីនៅក្នុងអតីតសាធារណរដ្ឋសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ថ្ងៃទី 19 ខែឧសភាគឺជាថ្ងៃដែលយើងពិតជា…ដោយគ្មានការអនុញ្ញាតបន្ថែម ហើយយើងចាប់ផ្តើមមិនមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូល»។...
អ៊ុយក្រែន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិក Meta, TikTok, Twitter និង YouTube បានទទួលការជូនដំណឹង ពីអ្នកនយោបាយអាមេរិក សុំឲ្យពួកគេរក្សាមាតិកាដែលអាចប្រើដើម្បី កាត់ទោសឧក្រិដ្ឋជនសង្គ្រាម។ អ្នកនយោបាយអាមេរិក បានសរសេរទៅកាន់ប្រធាននៃក្រុមហ៊ុន Meta, TikTok, Twitter និង YouTube ដើម្បីស្នើសុំឲ្យក្រុមហ៊ុនរក្សាទុកមាតិកា រួមបញ្ចូលភស្តុតាងសក្តានុពលនៃឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដែលជាការហៅទូរស័ព្ទលើកដំបូងរវាង អ្នកទាំង២ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។ លោក John Kirby លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ...
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយចំៗថា បិសាចបានចាប់កំណើតជាថ្មី អស់រយៈពេល ៧៧ឆ្នាំបន្ទាប់ពីពួកណាស៊ីត្រូវបានកម្ចាត់នៅអឺរ៉ុប។ ថ្ងៃ ៨ ឧសភា ជាថ្ងៃដ៏មានាសារសំខាន់ ដែលបង្ហាញពីការចុះចាញ់ របស់កងកម្លាំងអាល្លឺម៉ង់ និងបានបញ្ចប់សង្រ្គាមលោកលើកទី២ នៅអឺរ៉ុប។ ប៉ុន្តែលោក Zelensky បាននិយាយថា សព្វថ្ងៃនេះ អឺរ៉ុបកំពុងជួបសង្រ្គាមម្តងទៀត ខណៈដែលពួកបិសាច...
បរទេស ៖ ប្រធាន CIA លោក William Burns បានប្រាប់សន្និសីទមួយកាលពីថ្ងៃសៅរ៍ថា លោក Xi Jinping ប្រធានាធិបតីចិន «មិនស្ងប់ចិត្ត» ដោយសារប្រតិកម្ម របស់លោកខាងលិច ចំពោះប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយកំពុងសម្លឹងមើល «ដោយប្រុងប្រយ័ត្ន នូវមេរៀនអ្វីដែលលោកគួរតែទាញ» និងអនុវត្តចំពោះការលុកលុយ ដ៏មានសក្តានុពលលើកោះតៃវ៉ាន់។...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់ស្តីពីការជួល-ឱ្យខ្ចីឆ្នាំ 2022 នៅថ្ងៃចន្ទ។ ច្បាប់នេះនឹងធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនអាវុធជាច្រើនប្រភេទ ទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការអនុញ្ញាតនឹងប្រព្រឹត្តទៅនៅថ្ងៃទី 9...
បរទេស៖ ខណៈពេលដែលរុស្ស៊ី ទទូចថាការវាយលុក យោធារបស់ខ្លួន នៅអ៊ុយក្រែន កំពុងដំណើរការទៅតាមផែនការ នោះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បង្ហាញអារម្មណ៍ថា ប្រតិបត្តិការនេះ វាចំណាយពេលយូរពេក ។ គាត់បានប្រាប់ AP នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍បែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានឲ្យដឹង ដោយដកស្រង់ប្រភព របស់ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ស្តីពីការលុបបំបាត់ពន្ធនាំចូល និងកូតាពន្ធ ។ ក្រសួងបានឲ្យដឹងថា “អ៊ុយក្រែន និងចក្រភពអង់គ្លេស បានកំណត់ដោយស្របច្បាប់ នូវការលុបបំបាត់ពន្ធនាំចូល និងកូតាពន្ធក្នុងពាណិជ្ជកម្មទ្វេភាគី ដោយការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ”...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្រ្តី អ៊ុយក្រែន លោក Denys Shmyhal បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយអន្តរជាតិ ចំនួន៤,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៤,៧៣ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការចាប់ផ្តើមជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ី ។ លោក...
គៀវ៖ ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងបន្តការជម្លៀសចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ។ លោក Yermak បានឲ្យដឹងនៅលើហ្វេសប៊ុកថា នៅក្នុងដំណាក់កាលដំបូង អ៊ុយក្រែនបានជម្លៀសចេញពី Mariupol ស្ត្រី កុមារ និងមនុស្សចាស់ ១០០ នាក់ ដែលនឹងមកដល់ទីក្រុង...