វ៉ាស៊ីនតោន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា អនាគតនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងភាពទ្រឹង ក្រោយពីកិច្ចព្រមព្រៀងជាចុងក្រោយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានាជាថ្មីថា ក្រុង គៀវ នឹងទទួលបានអ្វីដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ក៏ដោយ ។ត្រឹមតែ១សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន...
អ៊ុយក្រែន ៖ អ៊ុយក្រែនបានអំពាវនាវ ដល់ស្ថាប័នគ្រប់គ្រង UEFA ឲ្យបដិសេធ ការសម្រេចចិត្ត របស់ខ្លួនចំពោះ ក្រុមអាយុក្រោម ១៧ ឆ្នាំ របស់រុស្ស៊ីឡើងវិញ នៃការប្រកួត អន្តរជាតិ ហើយបាននិយាយថា ខ្លួននឹងធ្វើពហិការមិន ចូលរួមព្រឹត្តិការណ៍ណាមួយ ដែលក្រុមរុស្ស៊ីចូលរួម ខណៈសមាគមទាំង ប្រទេសប៉ូឡូញ និងអង់គ្លេសបានគាំទ្រ ជំហររបស់គៀវ...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា រថក្រោះ M1 Abrams របស់អាមេរិក ដែលទើបនឹងបញ្ជូន ទៅកាន់ទីក្រុងគៀវ នឹងមិនអាចកែប្រែស្ថានភាពនិងលទ្ធផល នៃសមរភូមិជួរមុខបានឡើយ។ យោងតាមការចេញផ្សាយ របស់ RT លោកអ្នកនាំពាក្យរូបនេះបានបន្ថែមថា រថពាសដែក ដែលទើបនឹងមកដល់ថ្មីនេះ...
គៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅគ្រីមៀកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្រនៃ AFU បានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ Telegram ថា “កងកម្លាំងការពារជាតិអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដោយជោគជ័យលើទីស្នាក់ការកណ្តាលនៃបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅក្នុងទីក្រុង Sevastopol ដែលកាន់កាប់ជាបណ្តោះអាសន្ន” ។ ប្រភពបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក។ នៅព្រឹកថ្ងៃដដែល...
បរទេស ៖ កាលពីថ្ងៃសុក្រ នេះបើតាមសារ ព័ត៌មាន Sky News បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានអះអាងថា ពិតជាបានប្រើប្រាស់ មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ ដោយអង់គ្លេស ដើម្បីវាយប្រហារមូល ដ្ឋានទ័ពជើង ទឹករុស្ស៊ីនៅCrimea ។ យោងតាមការចេញផ្សាយរបស់ RT...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកមកវិញ នូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនដ៏សំខាន់ មួយនៅភាគខាងត្បូង នៃទីក្រុងជួរមុខ ដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការ វាយលុក ប្រឆាំងនឹងការវាយ លុករបស់រុស្ស៊ី...
គៀវ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃចន្ទថា លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានជួបពិភាក្សាការងារជាមួយសមភាគីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចរបស់គាត់ គឺលោកស្រី Annalena Baerbock ដែលជាការរំពឹងទុកសម្រាប់ការផ្គត់ផ្គង់មីស៊ីល Cruise Taurus ដល់ប្រទេស អ៊ុយក្រែន ។ លោក Kuleba...
បរទេស ៖ មហាសេដ្ឋីបច្ចេកវិទ្យា របស់អាមេរិក គឺលោក Elon Musk បានឆ្លើយតបនឹងការរិះគន់ ជុំវិញការបដិសេធ របស់លោកក្នុងការជួយ បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើកងកម្លាំងទ័ពជើងទឹករុស្ស៊ី នៅតំបន់ Crimea ដោយចង្អុលបង្ហាញថា លោកជាពលរដ្ឋរបស់អាមេរិកតែមួយគត់ ហើយមិនមានកាតព្វកិច្ចប្រយុទ្ធ ដើម្បីទីក្រុងគៀវ នោះទេ ។...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែន បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេល៣ខែ នៃការវាយលុកនៅរដូវក្តៅរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមិនបានសំរេចគោលដៅរបស់ខ្លួននៅផ្នែកណាមួយ នៃសមរភូមិជួរមុខនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ីដែលបានប៉ាន់ប្រមាណនៅថ្ងៃអង្គារថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៦៦.០០០ នាក់ និងអាវុធធុនធ្ងន់ជាង...