គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ អនុស្សរណៈជាមួយប្រទេសចំនួន ១១ ដើម្បីបង្កើតក្រុមចម្រុះ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ក្នុងការប្រើប្រាស់យន្តហោះចម្បាំងធុន F-16 ។ លោក Reznikov បានសរសេរថា “វាជាផ្លូវការដែលថា សម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺនយន្ដហោះចម្បាំងធុន F-16 នៃកងទ័ពអាកាសអ៊ុយក្រែន ត្រូវបានបង្កើតឡើង”។...
បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាល ក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះនឹងអាចបង្កើត ឲ្យមានសន្តិភាពពាស ពេញអឺរ៉ុបជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់...
អ៊ុយក្រែន ៖ អ្នកកាសែតជើងចាស់ ម្នាក់ លោក Seymour Hersh បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា អសមត្ថភាពរបស់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន សម្រាប់ការជ្រៀតចូលខ្សែការពាររបស់ប្រទេសរុស្ស៊ី គួរតែដើរតួជាការដាស់តឿន នៅទីក្រុងវ៉ាស៊ីនតោន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ដោយលើកឡើង ពីស្ថិតិសមរភូមិ ទទួលបានពីប្រភពមិនបញ្ចេញឈ្មោះ លោក Hersh...
ទីក្រុងឡុងដ៍ ៖ នេះបើយោងតាមរបាយការណ៍ របស់អ្នកជំនាញគណនេយ្យកាបូន ដែលបានវាយតម្លៃផលប៉ះពាល់ ជារួមនៃជម្លោះបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យវិបត្តិអាកាសធាតុកាន់តែស៊ីជម្រៅ នៅពេលការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ជាសកលកំពុងដំណើរ ការក្នុងកម្រិតខ្ពស់បំផុត ។ របាយការណ៍ដែលគ្រោង នឹងចេញផ្សាយនៅខាងក្រៅកិច្ចប្រជុំកំពូល អាកាសធាតុរបស់អង្គការ សហប្រជាជាតិ នៅទីក្រុង Bonn ក្នុងសប្តាហ៍នេះ គណនាថា ១២ ខែដំបូង...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា លោកបានស្ងៀមស្ងាត់ចំពោះបញ្ហានេះ ប៉ុន្តែគ្មានការងឿងឆ្ងល់ទេថា សង្រ្គាមប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ដែលបន្តអស់រយៈពេលជិត ១៦ ខែ គឺជាការគិតមមៃសម្រាប់លោក Elon Musk ។ ជម្លោះបានចាប់ផ្តើមដោយការលុកលុយអ៊ុយក្រែនដោយរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឲ្យសហគ្រិនមហាសេដ្ឋីរូបនេះ ស្ថិតក្នុងឆាកភូមិ...
គៀវ៖ ទីភ្នាក់ងាររដ្ឋសម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមថវិកាចំនួន ៤១ លានដុល្លារអាមេរិក ដើម្បីផ្តល់ទឹកស្អាតដល់តំបន់ ដែលរងផលប៉ះពាល់ដោយការបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួននឹងសាងសង់បំពង់ទឹកសំខាន់មួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីស្តារការផ្គត់ផ្គង់ទឹកដល់ទីក្រុង និងភូមិ ដែលប្រឈមនឹងការខ្វះខាតទឹក។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បំពង់បង្ហូរប្រេងដែលមានប្រវែង ៨៧គីឡូម៉ែត្រនឹងមានបីផ្នែកដែលមានសមត្ថភាពបូមទឹកប្រហែល ៣០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ប៉េកាំង ៖ រុស្ស៊ីបានអះអាងថា ការវាយលុកនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយយោធាអ៊ុយក្រែន ត្រូវបានរារាំងដោយកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងគៀវ នៅតែមានកម្រិតទាប ក្នុងប្រតិបត្តិការរបស់ខ្លួន។ អ្នកជំនាញចិនបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនទំនង ជាមិននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះស្ថានភាពបច្ចុប្បន្ននោះទេ ខណៈដែលពួកគេបានរង ការខាតបង់យ៉ាងធំធេង នៅក្នុងសមរភូមិកាលពីមុននៅទីក្រុងបាក់មុត ហើយការផ្គត់ផ្គង់របស់លោកខាងលិច មិនអាចជួយពួកគេឱ្យទទួលបានជ័យជម្នះ ដ៏ធំប្រឆាំងនឹងរុស្ស៊ីនោះទេ ប៉ុន្តែអាចត្រឹមពន្យារជម្លោះ និងរក្សាភាពជាប់គាំង បច្ចុប្បន្ននៅលើសមរភូមិ។ នេះធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង...
គៀវ៖ សមាជិកសភាអ៊ុយក្រែនលោក Oleksii Honcharenko បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែន បានអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់រយៈពេល ៥០ឆ្នាំ។ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម ដែលត្រូវបានបញ្ជូនទៅសភាដោយប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី ត្រូវបានគាំទ្រដោយសម្លេងគាំទ្រចំនួន ៣២៨ ជាមួយនឹងសំឡេងយ៉ាងតិចបំផុត ២២៦។ កាលពីថ្ងៃទី២៧...
បរទេស៖ អ៊ុយក្រែនបានស្នើសុំឱ្យទីក្រុងប៊ែរឡាំង ផ្តល់វានូវមីស៊ីលបាញ់ផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ទៅដល់ទីក្រុងមូស្គូ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ កាសែត Frankfurter Allgemeine Zeitung បានរាយការណ៍ដោយដកស្រង់អ្នកសុំមិនបញ្ចេញឈ្មោះពីរនាក់នៅក្នុងយោធាអាល្លឺម៉ង់ថា អ៊ុយក្រែន “ចង់បានជាបន្ទាន់” មីស៊ីល Taurus...
បរទេស៖ ជម្លោះក្នុងប្រទេសអ៊ុយក្រែន ជិតឈានចូលដល់ដំណាក់កាលដ៏តានតឹងថ្មីមួយ ខណៈដែលទាហានរបស់ទីក្រុងគៀវ ត្រៀមខ្លួនសម្រាប់ការវាយលុក ដែលបានរំពឹងទុក ដោយសារតែប្រទេសអ៊ុយក្រែន មួយរយៈចុងក្រោយនេះ ទទួលបានការផ្គត់ផ្គង់អាវុធថ្មីៗ ទំនើបៗ កាន់តែច្រើនពីសំណាក់សម្ព័ន្ធមិត្ដលោកខាងលិច។ ការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តជាប់រហូតរបស់អ៊ុយក្រែន បានផ្តល់លទ្ធផលយ៉ាងសំខាន់ខណៈដែលសមាជិកណាតូ បានបដិសេធជាបណ្តើរៗក្នុងការផ្គត់ផ្គង់អាវុធបច្ចេកវិទ្យាខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ការប្រយុទ្ធគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ទំនងជាមានការបង្ហូរឈាមកាន់តែខ្លាំង ព្រោះអ៊ុយក្រែន មានបំណងដណ្តើមយកទឹកដីដែលរុស្ស៊ី បានកាន់កាប់យកមកវិញក្នុងសប្តាហ៍បើកឆាក នៃការឈ្លានពានក្នុងឆ្នាំ២០២២។...