ព័ត៌មានអន្តរជាតិ
អ្នកជំនាញបុរាណចិន រកឃើញកប៉ាល់លិច ពោរពេញទៅដោយសារីរិកធាតុ នៅតំបន់សមុទ្រទឹកជ្រៅ
ចិន៖ នេះបើតាមរដ្ឋបាលបេតិកភណ្ឌវប្បធម៌ ជាតិបានប្រកាសកាលពីថ្ងៃអាទិត្យនៅទីក្រុងឆ្នេរសមុទ្រសានយ៉ា ខេត្តហៃណានបាននិយាយថា កប៉ាល់បុរាណចំនួន២គ្រឿង ដែលប្រហែលជាមានអាយុកាល តាំងពីពាក់កណ្តាលរាជវង្ស Ming (១៣៦៨-១៦៤៤) ត្រូវបានគេរកឃើញនៅតំបន់ទឹកជម្រៅប្រហែល ១,៥០០ ម៉ែត្រនៅសមុទ្រចិនខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងវិស្វកម្មសមុទ្រជ្រៅ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានរកឃើញការ លិចកប៉ាល់នៅលើជម្រាលទ្វីបកាលខែតុលា។ នេះជាលើកទីមួយហើយដែលចិន បានរកឃើញកន្លែងលិចកប៉ាល់បុរាណ ដ៏ធំបែបនេះជ្រៅក្រោមសមុទ្រ។ កប៉ាល់លិចត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះថា...