ទីបំផុតក្លឹបតោខៀវ Chelsea បានឈាន ទៅដល់ការព្រមព្រៀង ចំណាយលុយប្រមាណជា៣០,៥លានផោន ហើយដើម្បីនាំយកកីឡាករ ចំណូលថ្មី Noni Madueke ពីក្លឹប PSV ហើយការដោះដូរ នឹងធ្វើឡើងយ៉ាង ឆាប់រហ័សបំផុត ក្នុងខែមករានេះ។ តោខៀវ Chelsea មួយរយៈនេះបានចំណាយ លុយជាច្រើនរៀបចំក្រុមឡើងវិញ ដោយក្នុងនោះចុងក្រោយនេះគឺ ជាកីឡាករអង់គ្លេសវ័យ២០ឆ្នាំរូបនេះ និងបន្ទាប់ពីបានបាត់បង់...
គឺជាភាពជោគជ័យដ៏ធំធេងមួយរបស់ក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបទើបតែបានប្រកាសជាផ្លូវការហើយថា អាចផ្ទេរយកកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ុយក្រែនកីឡាករ Mykhailo Mudryk ជាផ្លូវការ ហើយមកចូល រួមក្លឹបក្នុងតម្លៃខ្លួនរហូតទៅដល់៨៩លានផោនឬត្រូវជា១០៩លានដុល្លារ។ អស់រយៈពេលជាច្រើនខែមកហើយនៃការដោះដូរកីឡាករ Mudryk ដោយមានភាពប្រទាញប្រទង់គ្នារវាងក្លឹបធំៗ ជាច្រើនក្នុងនោះជាពិសេសមានទាំងក្លឹបកាំភ្លើងធំ Arsenal ផងដែរប៉ុន្តែនៅវេលាចុងក្រោយ Chelsea បានប្រើប្រាស់ វិធីសាស្ត្រចុងក្រោយទាក់ចិត្តក្លឹប Shakhtar Donetsk បាននិងអាចចុះកុងត្រាដល់ទៅ៨ឆ្នាំកន្លះជាមួយនឹងកីឡាករ។ កីឡាករខ្សែប្រយុទ្ធវ័យទើបតែ២២ឆ្នាំរូបនេះបានព្រមព្រៀងទាំងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយជឿជាក់ថានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹបឆាប់បំផុតក្នុងខែមករានេះ៕...
ក្លឹបតោខៀវ Chelsea គិតមកដល់ពេលនេះត្រូវបានគេជឿជាក់ថា គឺគ្មានផែនការក្នុងការបណ្តេញ គ្រូបង្វឹកលោក Graham Potter នោះឡើយទោះបីជាបច្ចុប្បន្នក្រុម បានធ្លាក់ចុះទៅដល់លេខរៀងទី១០ទៅហើយក្តីក្នុង តារាងកំពូលអង់គ្លេសក្រោយ បរាជ័យសាជាថ្មីលើក្រុម Fulham។ បច្ចុប្បន្នមានដល់ទៅ១០ពិន្ទុតាមពី ក្រោយក្រុមលេខ៤ក្នុងតារាង គឺបិសាចក្រហម Man UTD ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះទំរង់ លេងរបស់ក្រុមឡើយជាពិសេសកំពុងមានសំពាធខ្លាំងជាងគេ គឺគ្រូបង្វឹក លោក Potter...
ជាផ្លូវការហើយដែលកីឡាករ Joao Felix បានសម្រេចផ្ទេរមកចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប AT Madrid ទោះបីក្នុងនាមជាកីឡាករលេងខ្ចីជើងក្តី ជាមួយនឹងកញ្ចប់តម្លៃខ្លួន១០លានផោន និងជម្រើសសម្រាប់ទិញដាច់ នៅពេលក្រោយ។ នៅក្រោយការចុះហត្ថលេខា កីឡាករ Felix បានបង្ហាញអារម្មណ៍រីករាយ ដោយបាននិយាយថា៖ក្លឹប Chelsea គឺជាក្លឹបដ៏អស្ចារ្យមួយរបស់ពិភពលោកខ្ញុំសង្ឃឹមថា នឹងអាចជួយក្រុមសម្រេចបានតាមគោលដៅ ហើយខ្ញុំពិតជារីករាយខ្លាំងមែនទែន...
គ្រូបង្វឹករបស់ក្រុមមេឃខៀវ Man City លោក Pep Guardiola បានធ្វើការលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែបន្តផ្តល់ពេលវេលាជាច្រើន បន្ថែមទៀតឲ្យទៅលោកគ្រូបង្វឹក Graham Potter ដើម្បីឲ្យគាត់អាចបង្កើនសមត្ថភាពរបស់ក្រុមទៅមុខទៀត។ ការលើកឡើងនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល Man City បានលុតក្រុម CHelsea ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០ កាលពីយប់មិញនេះនិង...
The Guardian នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea នៅតែមានជំនឿចិត្តថា អាចយកឈ្នះការប្រជែងជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីចុះកុងត្រានាំយកកីឡាករឆ្នើម Mykhailo Mydryk ពីក្លឹប Shakhtar Donetsk ។ កីឡាករខ្សែប្រយុទ្ធស្លាបអ៊ុយក្រែនរូបនេះ ទោះបីជាយ៉ាងណាត្រូវបានគេដឹងថា តែងតែមានបំណងចង់ចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ច្រើនជាងហើយបានបដិសេធ សំណើររបស់...
The Sun Sports នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានកំពុងធ្វើការព្យាយាមក្នុងការចុះហត្ថលេខា ក្នុងការនាំយកកីឡាករខ្សែការពារ ពោរពេញដោយបទពិសោធ Marquinho ទាំងដែលបានដឹងថា កីឡាករនិងក្លឹប PSG ក៏កំពុងត្រៀមកុងត្រាថ្មី ជាមួយគ្នាផងដែរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ កីឡាករប្រេស៊ីលរូបនេះ តែងតែមានព័ត៌មានចចាមអារ៉ាម ជាមួយនឹងក្លឹបជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់បានសម្រេច ជាមួយនឹងក្លឹបណាមួយឡើយ ខណៈដែល Chelsea...
ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា កំពុងខិតជិតទៅដល់ ការចុះកុងត្រាជាផ្លូវការ ជាមួយនឹងកីឡាករ ម្ចាស់ពានរង្វាន់ពិភពលោក World Cup កីឡាករ Enzo Fernandez ហើយបន្ទាប់ពីបានបើកការចរចា ពិភាក្សារួចរាល់ជាមួយនឹងក្លឹប Benfica ដើម្បីសម្រេចបាននូវការផ្ទេរកីឡាករ ជាមួយនឹងតម្លៃខ្លួនដល់ទៅ១២៧លានផោន។ The Goal ជឿជាក់ថា Chelsea កំពុងនាំមុខគេចំពោះកិច្ចការងារនេះ...
ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាបានឈានទៅដល់ កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករឆ្នើមរបស់ Monaco ដែលមានឈ្មោះថា Benoit Badiashile ហើយដោយជឿជាក់ថាតម្លៃខ្លួនរបស់កីឡាករ រូបនេះនឹងអាចមាន ប្រមាណជា៣៤លានផោន។ ក្លឹបទាំងពីរ Chelsea និង Monaco បានឈានទៅដល់ការយល់ព្រមគ្នារួចរាល់ ហើយទាំងទៅលើតម្លៃខ្លួន និងលក្ខខណ្ឌកីឡាករវ័យ២១ឆ្នាំរូបនេះ ប៉ុន្តែរងចាំការសម្រេចចិត្តចុងក្រោយរបស់ Chelsea ដើម្បីរៀបចំពេលវេលា តេស្តសុខភាពនិងការធ្វើដំណើររបស់កីឡាករពី...
ក្លឹបតោខៀវ Chelsea ត្រូវបាន The Goal ចេញផ្សាយថា បានសម្រេចចិត្តហ៊ានផ្តល់តម្លៃខ្លួន កីឡាករឆ្នើមវ័យក្មេងអាហ្សង់ទីន Enzo Fernandez រហូតទៅដល់១០៦លានផោន ដើម្បីអាចផ្ទេរយកកីឡាកររូបនេះ ចេញពីក្លឹបប៉ទុយហ្គាល់ Benfica បាននៅខែមករានេះ។ កីឡាករដែលកំពុងមានទំនាក់ទំនង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ផងនោះត្រូវបានក្លឹប Benfica ដាក់តម្លៃខ្លួននៅក្នុងកុងត្រា...