យោងតាមការអះអាងដោយអ្នកជំនាញ ខាងដោះដូរកីឡាករលោក Fabrizio Romano បានឲ្យដឹងថា នៅមុនបញ្ចប់ទៅ នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្លឹបហង្សក្រហមបានទិញបានកីឡាករចំណូលថ្មីម្នាក់ទៀតហើយ។ ប្រភព The Goal បានចេញផ្សាយអំពីព័ត៌មាននេះដោយអះអាងទៀតថា កីឡាករចំណូលថ្មីដែលជាជនជាតិជប៉ុន មានឈ្មោះថា Wataru Endo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Stuttgard ប្រទេសអាល្លឺម៉ង់។ គួរឲ្យដឹងដែរថាបើមិនមានអ្វីប្រែប្រួលទេកីឡាករខ្សែបម្រើជប៉ុន រូបនេះនឹងមានតម្លៃខ្លួនប្រមានជា១៨លានផោនហើយនឹងត្រូវធ្វើដំណើរមកអង់គ្លេស ដើម្បីធ្វើតេស្តសុខភាពនៅថ្ងៃព្រហស្បតិ៍នេះហើយ៕...
ខ្សែបម្រើ Alex Oxlade-Chamberlian បានចាកចេញពី Liverpool ហើយទៅចូលរួមជាមួយក្លឹបតួកគី Besiktas។ យោងតាមការចុះផ្សាយរបស់ Fabrizio Romano កីឡាករអង់គ្លេសOxlade-Chamberlian នឹងចូលរួមជាមួយក្លឹបតួកគី ក្នុងកុងត្រាមួយដែលមានរយៈពេល ៣ ឆ្នាំ។ ការណ៍នេះ បានកើតឡើងក្រោយ Oxlade-Chamberlian បានផុតកុងត្រាជាមួយហង្សក្រហម Liverpool។ ខ្សែបម្រើវ័យ ២៩...
កីឡាករ Moises Caicedo ដែលកំពុងមាន ឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប Brighton នោះនៅរដូវក្តៅនេះ ហាក់កំពុងមានដំណឹងថា នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបចាស់ទៀតឡើយ នៅរដូវកាលក្រោយ។ The Goal ជឿជាក់ថា គិតត្រឹមសប្តាហ៍នេះ កីឡាករ Caicedo កំពុងមានវត្តមាននៅក្នុងទីក្រុងឡុង ហើយដើម្បីអាចសម្រេចចិត្ត ចំពោះអនាគត របស់ខ្លួនជាមួយនឹងក្លឹបថ្មីៗចំនួន២។ ក្នុងនោះគេជឿជាក់ថា...
ទីបំផុតកីឡាករ Dominik Szoboszlai កាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរមកដល់ប្រទេស អង់គ្លេសហើយ ដើម្បីធ្វើតេស្តសុខភាព ត្រៀមធ្វើការផ្ទេរចូលរួមជាមួយ នឹងក្លឹបហង្សក្រហម Liverpool ជាផ្លូវការ។ កីឡាកររបស់ក្លឹប RB Leipzig រូបនេះអាចមានតម្លៃខ្លួន ដល់ទៅ៦០លានផោននិង ក្លាយទៅជាកីឡាករទី១របស់ Liverpool សម្រាប់ពេលវេលាដោះដូររដូវក្តៅនេះ ព្រមជាមួយនឹងកុងត្រា ដែលមានរយៈពេល៥ឆ្នាំ។ កន្លងមក...
The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានចាប់ផ្តើមងាកក្រុមការងារមកធ្វើការចរចាជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Real Madrid ម្នាក់វិញក្រោយបរាជ័យជាមួយនឹងកីឡាករ Jude Bellingham។ Liverpool បានផ្តល់សំណើរជាទឹកប្រាក់ប្រមាណជា៦០លានផោនដើម្បីសុំចរចាជាមួយនឹងកីឡាករខ្សែបម្រើ Federico Valverde ទោះបីជាធ្លាប់ទទួលរងនូវ ការបដិសេធជាច្រើនដងរួចមកហើយក្តី។ ជារឿយៗ Real Madrid បានបញ្ជាក់ហើយថា Valverde...
កាសែតអេស្បាញ Diario AS ថ្មីៗនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករម្នាក់របស់ក្លឹប Barcelona។ កីឡាករ Franck Kessie ដែលបច្ចុប្បន្នហាក់មិនសូវទទួលបានឱកាសក្នុង ការបង្ហាញលេងឲ្យក្លឹបយក្សអេស្បាញនេះឡើយនិងកំពុងរងចាំមើលឱកាសដើម្បីចាក ចេញខណៈដែលព័ត៌មានជាមួយនឹង Liverpool ហាក់មានច្រើន។ ទោះបីជាយ៉ាងណាក្តី Liverpool បានចេញមកបដិសេធហើយថាក្លឹបមិន បានចាប់អារម្មណ៍ឬបើកការចរចាណាមួយជាមួយនឹង Kessie អតីតកីឡាករ AC...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានបើកការចរចាជាមួយនឹងកីឡាករឆ្នើមម្នាក់ ដែលកំពុងលេងឲ្យក្លឹបអាល្លឹម៉ង់ Monchengladbach។ កីឡាករ Manu Kone ដែលបច្ចុប្បន្នកំពុងលេងក្នុងតំណែង ជាខ្សែបម្រើប្រយុទ្ធកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងអទិភាពនាំមុខគ្នា។ ក្លឹបនិងកីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានប្រភពដដែលបញ្ជាក់កំពុងពិភាក្សាគ្នាហើយ លើកិច្ចព្រមព្រៀងក្នុងការផ្ទេរចេញពីអាល្លឺម៉ង់ ក្នុងរដូវក្តៅនេះជាមួយនឹង តម្លៃខ្លួនប្រមាណជា៤០ទៅ៤៥លានផោន៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងកៀកជិតក្នុងការចរចា នាំយកកីឡាករ Alexis Mac Allister ហើយដើម្បីចូលរួម ក្លឹបនៅរដូវកាលក្រោយ ។ ប្រភពដដែលបានបន្តទៀតថា ជាក់ស្តែងឪពុករបស់កីឡាករ ខ្សែបម្រើ Brighton រូបនេះគឺបានធ្វើដំណើរ មកដល់ប្រទេសអង់គ្លេសហើយផងដែរ ក្នុងការដើរតួជាភ្នាក់ងារ កីឡាករដើម្បីចរចា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងធ្វើការយ៉ាងមមាញឹកក្នុងការរៀបចំកុងត្រានិងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Brighton ម្នាក់។ កីឡាករខ្សែបម្រើឆ្នើមម្ចាស់ពានរង្វាន់ពិភពលោក Mac Allister កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបជាច្រើនប៉ុន្តែក្នុងនោះគេជឿជាក់ថា ការសម្រេចចិត្តចុងក្រោយនឹងបញ្ចប់ ទៅជាមួយនឹងក្លឹបហង្សក្រហម Liverpool ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងកាន់តែច្បាស់ហើយ ខណៈដែលរដូវកាលជិតបញ្ចប់ហើយអ្នកកាសែតដ៏ល្បីលោក Fabrizio Romano...
ទីបំផុតផែនការរបស់ក្លឹបហង្សក្រហម Liverpool ក្នុងការរំដោះខ្លួនចេញពីកីឡាករចាស់ៗ មួយចំនួនគឺធ្វើបានជោគជ័យហើយក្រោយពេលដែលក្លឹប បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា កីឡាករ៤នាក់គឺបានសម្រេចចិត្តចាកចេញពីក្លឹបហើយ។ ការប្រកាសរបស់ក្លឹបនោះគេសង្កេតឃើញមានដូចជាកីឡាករ Alex Oxlade Chamberlain កីឡាករ Naby Keita កីឡាករ James Milner និងកីឡាករ Robert Fimirno ផងគឺអាចរកក្លឹបថ្មីបានហើយនឹងចាកចេញពី Anfield នៅរដូវក្តៅនេះ។...