កីឡាករ Lionel Messi នៅសប្តាហ៍នេះបានធ្វើការ បញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថាការងើប ឡើងជាសះស្បើយពីជំងឺកូវីដរបស់ខ្លួនហាក់ ដូចជាមានភាពយឺតយ៉ាវជាការរំពឹងទុក។ គិតមកដល់ពេលនេះមានរយៈពេលជាច្រើនសប្តាហ៍មកហើយដែល Messi បានឆ្លងកូវីដនិងសម្រាកព្យាបាលតែកីឡាករទើបតែអាច បង្ហាញសញ្ញាថានឹងអាចត្រៀមត្រឡប់វិលមករកការប្រកួតជូន PSG វិញក្នុងពេលឆាប់ៗនេះ។ Messi បានសរសេរបែបនេះនៅលើបណ្តាញ Instagram ថា៖ សូស្តីអ្នកទាំងអស់គ្នាខ្ញុំចង់អរគុណសម្រាប់ អ្នកទាំងអស់គ្នាចំពោះសារជូនពរ ទាំងឡាយតែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការជាសះស្បើយរបស់ខ្ញុំចេញពីកូវីដ ហាក់ដូចជាមានពេលវេលាយូរបន្តិចជាងការរំពឹងទុកប៉ុន្តែបច្ចុប្បន្នខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់៕ ប្រែសម្រួល៖ស៊ុនលី
Lionel Messi គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ៤នាក់ របស់ក្លឹប Paris St-Germain ដែលបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤...
ខ្សែការពារ Gerard Pique បាននិយាយទៅកាន់ BT Sport នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករដ៏ឆ្នើមដូចគ្នា តែក្នុងចំណោមពួកគេទាំងពីរ មួយហាក់បីដូចជាមិនមែនជាមនុស្សទេ រីឯមួយទៀតជា កំពូលមនុស្ស។ Pique បាននិយាយថា៖” ខ្ញុំគិតថា ពួកគេទាំងពីរ...
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាប់បញ្ចូលស្ថិតក្នុងចំណោម អ្នកដែលរកចំណូលបានខ្ពស់បំផុត នៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយ នៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Messi ស៊ីថ្លៃជាង ១.១៦លានដុល្លារឯណោះ ដែលជាតម្លៃមួយនេះថ្លៃជាង តារាចម្រៀង...
Luis Suarez បានទម្លាយឲ្យដឹងថា Lionel Messi មានបញ្ហាចាញ់អាកាសធាតុត្រជាក់នៅប្រទេសបារាំង បន្ទាប់ពីពួកគេបាននិយាយ Chat ជាមួយគ្នាអំពីជីវិតរស់នៅ។ Messi បានចូលរួមជាមួយក្លឹប PSG ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពី Barcelona កាលពីរដូវក្ដៅ។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសាងខ្លួនឯងឲ្យក្លាយជាកីឡាករល្អម្នាក់ក្នុងប្រវត្តិសាស្ត្រ អំឡុងពេលលេងនៅកីឡដ្ឋាន Camp Nou។ ប៉ុន្តែចាប់តាំងពីមកដល់ក្លឹបថ្មី PSG...
ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់ Ballon dÓr 2021 ហើយកាលពីយប់មិញ ក្រោយពីទទួលបានសំឡេងគាំទ្រច្រើនជាងខ្សែប្រយុទ្ធ Robert Lewandowski ។ ខ្សែប្រយុទ្ធ Lewandowski រកបាន៥៥គ្រាប់នៅរដូវកាល២០១៩-២០ និងរកបាន៤៨គ្រាប់ទៀតនៅឆ្នាំ២០២០-២១ ហើយបច្ចុប្បន្ននៅរដូវកាលនេះរូបគេកំពុងធ្វើបានល្អទៀតហើយដោយរកបាន២៥គ្រាប់។ តែយ៉ាងណា France Football បានបោះបង់ការប្រគល់ពាន Ballon...
ក្រោយបរាជ័យ ទៅលើក្រុមខ្លាំងអង់គ្លេស Man City កាលពីប៉ុន្មានថ្ងៃកន្លងមករួច មកលោក Jamie Carragher ដែលជាអតីតកីឡាករ ខ្សែការពារ របស់ក្លឹបហង្សក្រហម Liverpool បានធ្វើការព្យាករណ៍ថា កីឡាករ Lionel Messi និងគូកនផ្សេងទៀត ដូចជា Mbappe ព្រមទាំង Neymar ផងគឺមិនអាចជួយឲ្យក្រុមអាចទទួលបានឱកាសលើកពានរង្វាន់...
Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់ រយៈពេល១៧ រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ ឲ្យគេត្រឡប់វិញណាស់។ ការចាកចេញរបស់ Messi ដោយសារតែអស់កុងត្រា ជាមួយក្លឹប ស្របពេលដែល Barca កំពុងជួបរឿងវិបត្តិហិរញ្ញវត្ថុនិងបំណុលជាច្រើន។ កីឡាករសញ្ជាតិអាហ្សង់ទីន បានសម្រេចទៅចូលរួមជាមួយ PSG ដែលមានអតីតមិត្តរួមក្រុម Neymar...
តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថា នឹងអាចត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញទោះបីជាទើបតែ បានប្រកាសចាកចេញពី ក្លឹបចូលរួមជាមួយនឹង PSG កាលពីពេលថ្មីៗនេះក្តី។ បុរសរូបនេះបានបញ្ជាក់ថា លោកមានបំណងចង់វិលត្រឡប់ ក្នុងនាមជាជំនួយការបច្ចេកទេស ណាមួយជាមួយនឹងក្លឹប នៅពេលដែលគាត់សម្រេចចិត្តចូល និវត្តពីបាល់ទាត់ និងបន្ទាប់ពីបានចំណាយ ពេលអស់រយៈពេល ២១ឆ្នាំមកហើយ ជាមួយនឹងក្លឹបមួយនេះ។...
អតីតប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Josep Maria Bartomeu នៅសប្តាហ៍នេះបានធ្វើការលើកឡើងមួយ អំពីបញ្ហា Messi និងការចាកចេញរបស់គាត់ ទៅលេងនៅលីគកំពូល នៃប្រទេសបារាំង។ លោក Bartomeu បាននិយាយថា វាគឺជាកំហុសនិងរឿងគួរឲ្យសោកស្តាយបំផុត នៅពេលដែលកីឡាករ កម្រិតដូចជា Lionel Messi បែរជាបានចាកចេញពី Barcelona...