យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Erling Haaland បានធ្វើការផ្ញើសារអបអរកីឡាករ Lionel Messi បន្ទាប់ពីកីឡាករអាហ្សង់ទីន រូបនេះបានលើកពាន Ballon d’Or ជាលើកទី៨របស់ខ្លួន។ កីឡាករ Haaland បានផ្ញើសារអបអរឲ្យ Messi ផងនិងបានបង្ហោះរូបភាពរបស់កីឡាករ Messi ផងនៅលើបណ្តាញសង្គម...
Lionel Messi មានឈ្មោះពេញថា Lionel Andrés Messi នឹងត្រូវបានគេហៅផងដែរថា Leo Messi កើតថ្ងៃទី 24 ខែមិថុនា ឆ្នាំ 1987 នៅ Rosario ប្រទេសអាហ្សង់ទីន ។ កីឡាករបាល់ទាត់ ដែលកើតនៅប្រទេសអាហ្សង់ទីនរូបនេះ បានទទួលពានរង្វាន់ Ballon...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Lionel Messi ទោះត្រូវបានគេដឹងហើយថា គឺជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ ជាងគេបំផុតនៅលីគកំពូលអាមេរិកក្តី ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការអះអាងច្បាស់ណា មួយអំពីតួលេខពិតប្រាកដនៅឡើយដែរ។ ប៉ុន្តែថ្ងៃនេះ The Goal បានរកឃើញប្រភព ដែលអាចបញ្ជាក់ច្បាស់អំពីទឹកលុយដែល Messi អាចទទួលបានជារៀងរាល់ឆ្នាំ ជាមួយនឹងកុងត្រាដែលមាននៅក្លឹប Inter Miami...
មកទើបតែបាន ៣ខែ ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ជាប់ឈ្មោះជាបេក្ខភាពក្នុងពានរង្វាន់ ២នៅប្រចាំលីគកំពូលសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។ កីឡាកររូបនេះបានចុះកុងត្រាជាមួយក្លឹបរបស់អតីតតារាបាល់ទាត់អង់គ្លេសលោក David Beckham គឺក្លឹប Inter Miami កាលពីខែកក្កដាកន្លងទៅ។ ចាប់តាំងពីខែកក្កដាមក Messi ទើបតែមានឱកាសលេងនៅលីគអាមេរិក MLS បាន ៤ប្រកួតប៉ុណ្ណោះ...
នៅក្នុងការប្រកួតដ៏សំខាន់របស់ Inter Miami ចំនួន៣ប្រកួតមកហើយ ដែលមិនមានវត្តមាន របស់កីឡាករ Lionel Messi វ័យ៣៦ឆ្នាំហើយលទ្ធផលមិនសូវ បានសមប្រកបឡើយ ។ ការប្រកួត ដ៏សំខាន់លើកនេះ Messi នឹងមិនត្រូវធ្វើដំណើរជាមួយ នឹងក្រុមទៅដល់ ខណៈដែលក្រុមកំពុងបន្តឈរ នៅលេខរៀងទី១៤ ក្នុងតារាងនៅឡើយ ហើយត្រូវការចាំបាច់យ៉ាងហោចណាស់ បន្តនៅលេខរៀងទី៩ ដើម្បីអាចបន្តលេងនៅលីកកំពូល...
គ្រូបង្វឹករបស់ក្លឹប Inter Miami លោក Tata Martino បាននិយាយថាលោកនៅតែមានសង្ឃឹមថាកីឡាករ Lionel Messi នឹងនៅតែមានលទ្ធភាពក្នុងការបង្ហាញខ្លួនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ U.S. Open Cup ជាមួយនឹងក្រុម Houston Dynamo។ កីឡាករអាហ្សង់ទីនរូបនេះបានខិតខំចូលរួមចំណែកយ៉ាងច្រើនរួចមកហើយរហូតមកដល់ការប្រកួតចុងក្រោយនេះប៉ុន្តែបច្ចុប្បន្ន Messi កំពុងបន្តព្យាបាលរបួសនៅឡើយក្នុងការប្រកួតជូនជម្រើសជាតិកន្លងមក។ គាត់បានវិលត្រឡប់មកការហ្វឹកហាត់វិញដែរកាលពីថ្ងៃទី២០ខែកញ្ញាពេលប្រកួតប៉ះនឹងក្រុម Toronto FC...
ការប្រកួតវគ្គជម្រុះ ពានរង្វាន់ពិភពលោក គឺជាការប្រកួតដ៏សំខាន់ប៉ះ នឹងក្រុមបូឡាវីកាលពីយប់មិញ ប៉ុន្តែក្រុមជម្រើសជាតិអាហ្សង់ទីន មិនមានវត្តមានរបស់កីឡាករ Lionel Messi ឡើយ ។ ទោះបីជាយ៉ាងណាក្តី ក្រុមបានលេងក្នុងទំរង់យ៉ាងល្អ ក្នុងនាមជាក្រុមម្ចាស់ តំណែងពានរង្វាន់ ពិពភលោក ដោយអាចយកឈ្នះក្រុមបូឡាវី ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ ។ គឺជាជ័យជំនះ២ដង ហើយក្នុងវគ្គជម្រុះនេះ សម្រាប់អាហ្សង់ទីន ដោយក្នុងនោះកីឡាករ...
យោងតាមពាក្យចចាមអារ៉ាមមួយចំនួនដែលចុះផ្សាយដោយសារព័ត៌មានអេស្ប៉ាញធំៗបានឲ្យដឹងថា Messi បានប្រាប់ Barcelona ថាចង់ត្រលប់មកក្លឹបចាស់កាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ Messi មិនទាន់ទទួលបានភាពច្បាស់លាស់អ្វីទាំងពីសំណាក់ Barca រឿងចង់យកខ្លួនទៅលេងនៅក្លឹបវិញ។ ដូច្នេះហើយ ទើបបានជា Messi សម្រេចថាមិនត្រលប់ទៅ Barcelona វិញតែម្ដង។ ទាំងក្លឹប Barcelona និងគ្រូបង្វឹក Xavi តែងតែនិយាយជាសាធារណៈថា...
សមាគមបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៧រូប សម្រាប់ការប្រកួតមិត្តភាពនៅក្នុងថ្ងៃ FIFA Matchday នាខែមិថុនាខាងមុខនេះ ក្នុងនោះក៏មានឈ្មោះ Lionel Messi ផងដែរ។ គួរដឹងថា ក្នុងការប្រកួតមិត្តភាពនៅខែក្រោយ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតជាមួយអូស្ត្រាលី ចិន និងជាពិសេសជាមួយក្រុមមួយនៅតំបន់អាស៊ាន គឺឥណ្ឌូណេស៊ី ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។...
ប្រកួតក្នុងលីគយប់មិញនេះកីឡាករ Messi ថ្វីត្បិតតែមិនអាចជួយឲ្យ PSG យកបាន៣ពិន្ទុក៏ពិតមែនប៉ុន្តែមួយគ្រាប់ របស់គាត់អាចរក្សាពិន្ទុរបស់ក្រុមសម្រាប់សប្តាហ៍នេះ ក្នុងលទ្ធផល១ស្មើ។ ទោះបីជាយ៉ាងណាក្តីសម្រាប់ កីឡាករវិញគ្រាប់បាល់នេះបានជួយឲ្យ Messi អាចបំបែកកំណត់ត្រារបស់កីឡាករ CR7 នៅក្នុងបាល់ទាត់លីគអឹរ៉ុប ទាំង៥ដោយអាចស៊ុតបានគ្រាប់បាល់ទៅ៤៩៦ខណៈដែល CR7 ដែលបានចាកចេញពីអឺរ៉ុប ហើយនោះគឺមានគ្រាប់បាល់ត្រឹមតែ៤៩៥ប៉ុណ្ណោះ។ បច្ចុប្បន្នសម្រាប់អាជីពកីឡាករ Messi គាត់អាចលើកពានរង្វាន់ផ្ទាល់ខ្លួនដល់ទៅ ៤៣មកហើយនិងស្ថិតនៅក្នុងបញ្ជីអតីតកីឡាកររបស់ Barcelona...