អ្នកចាំទីដៃទី១របស់ក្លឹប Real Madrid កំពុងទទួលរងរបួសដែលនឹងត្រូវខកខាន ការប្រកួតសំខាន់ជាច្រើនរបស់ក្លឹប នៅពេលដែលរដូវកាលថ្មីនឹងត្រូវបើកក្នុងពេលឆាប់ៗនេះ។ របួស Thibaout Courtois លើកនេះបានធ្វើឲ្យក្លឹប Real Madrid កំពុងសម្រេចចិត្តក្នុងការពិចារណា ជាមួយនឹងអ្នកចាំទីថ្មីចំនួន៦នាក់ដែលជឿជាក់ថា នឹងអាចជំនួសកីឡាករប៊ែលហ្ស៊ិក រូបនេះបានក្នុងនោះមានទាំង David De Gea ផងដែរ។ ក្រៅពីនោះគេសង្កេតឃើញមានអ្នកចាំទី Keylor...
ក្លឹបយក្សអេស្បាញ Real Madrid បានបញ្ចេញសេចក្តីប្រកាសមួយដើម្បី ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាប្រធានក្លឹបលោក Florentino Perez នឹងចាកចេញពីតំណែងនៅក្នុងពេលឆាប់ៗនេះ។ The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាសេចក្តីប្រកាសបានបញ្ជាក់ថា ដំណឹងចចាមអារ៉ាមទាំងនោះគឺជាព័ត៌មាន មិនពិតនោះឡើយហើយវាជាព័ត៌មាន ដែលមិនមានអ្វីដែលពាក់ព័ន្ធសោះសម្រាប់គ្រប់គ្នាអាចជឿជាក់បាន។ លោក Perez បានមកដឹកនាំក្លឹបក្នុងនាមជាប្រធានក្លឹប តាំងតែពីឆ្នាំ២០០០ហើយគាត់បានទទួលជោគជ័យយ៉ាងខ្លាំងដោយអាចជួយក្លឹបលើកពាន Champions League ដល់ទៅ៦ដងនិងពានរង្វាន់...
The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងងាកមកចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus វិញ។ ក្រោយបរាជ័យក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ លេខ៩ថ្មីមកបំពេញតំណែងដែលនៅសល់ចាប់តាំងតែពីពេលដែល Benzemaបានចាកចេញនោះ Real Madrid ក៏បានត្រឹមបរាជ័យក្នុងការចរចានាំយក Mbappe ផងដែរ។ ទោះបីជាយ៉ាងណាក្តី Real...
ក្លឹបអេស្បាញ Real Madrid នៅថ្ងៃនេះបានប្រកាសហើយថា កីឡាករចំណូលថ្មី Arda Guler ត្រូវបានក្រុមការងារបញ្ជូនគាត់ទៅប្រទេសអេស្បាញ វិញហើយក្រោយពេលដែលបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ។ យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបយក្សនេះនៅមិនទាន់បានបញ្ចប់ការប្រកួតមិត្តភាពនៅក្រៅប្រទេសនៅឡើយប៉ុន្តែរបួសរបស់កីឡាករតួគីវ័យក្មេងមិនអាចអនុញ្ញាតិឲ្យគាត់បន្តមានវត្តមានទៀតឡើយ។ គួរឲ្យដឹងដែរថា Guler បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid ពីក្លឹប Fenerbahce ក្នុងតម្លៃខ្លួន៣០លានផោនហើយក្នុងវ័យទើបតែ១៨ឆ្នាំគាត់បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យប៉ុន្តែរបួសក្បាលជង្គង់លើកនេះនឹងអាចឲ្យគាត់សម្រាកព្យាបាលរយៈពេលយូរជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid លោក Xabi Alonson និងក៏ជាគ្រូបង្វឹករបស់ក្លឹប Bayern Leverkusen ផងនោះកំពុងក្លាយជាគោលដៅដើម្បីមកជំនួសតំណែងលោក Carlo Ancelotti ។ គ្រូបង្វឹកអ៊ីតាលី វ័យចំណាស់រូបនេះ នឹងត្រូវទទួលយកុងត្រាធ្វើជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ២០២៤តទៅនិងក្លាយជាគ្រូបង្វឹកបរទេស ដំបូងបំផុតរបស់ក្រុមជម្រើសជាតិប្រេស៊ីល...
ខ្សែប្រយុទ្ធ Eden Hazard បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះពីមូលហេតុ ដែលគេមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយចែកផ្លូវជាមួយក្លឹប Real Madrid។ Hazard បាននិយាយថា៖” ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចនៅលេងជាកីឡាករអាជីពបានអញ្ចឹង។ ខ្ញុំបានសម្រាក ២-៣ឆ្នាំហើយ។ អញ្ចឹងខ្ញុំនៅមានកម្លាំងគ្រប់គ្រាន់ “។ កីឡាករនេះបន្តថា៖” មកទល់នឹងពេលនេះខ្ញុំមិនសម្រេចទៅណាបន្ទាប់នោះទេ បន្ទាប់ពីឆ្លងផុត៣ឆ្នាំដ៏លំបាកកន្លងមក ខ្ញុំចង់ចំណាយពេលនៅជាមួយគ្រួសារ ដើរលេងដូចអ្នកផ្សេងឯទៀតអញ្ចឹង “។ បើតាមសារព័ត៌មានជាច្រើន...
ការប្រកាសដោយក្លឹបយក្សអេស្បាញ Real Madrid នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំ Jude Bellingham គឺបានផ្ទេរមកចូលរួមនៅទីនេះជាផ្លូវការហើយ ក្នុងតម្លៃខ្លួនដល់ទៅ១០៣លានផោន។ ការប្រកាសអះអាងដំបូងឡើងដោយក្លឹប Borussia Dortmund តាំងតែពីសប្តាហ៍មុនមកម្ល៉េះដោយរយៈពេលប៉ុន្មានថ្ងៃមកនេះកីឡាករបានធ្វើដំណើរមកដល់អេស្បាញ ក្នុងការធ្វើតេស្តសុខភាពហើយការប្រកាសជាផ្លូវការទំនងជាត្រូវធ្វើឡើងនៅសប្តាហ៍នេះហើយ។ សេចក្តីប្រកាសត្រូវបានធ្វើឡើងជាមុនការបង្ហាញខ្លួនជាផ្លូវការដោយសរសេរថា Real Madrid CF និងក្លឹប Borussia Dortmund បានព្រមព្រៀងគ្នារួចរាល់ហើយតាំងតម្លៃខ្លួន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ្ Real Madrid នៅពេលនេះកាន់តែកៀកក្នុងការចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ Harry kane ហើយបន្ទាប់ពីបានព្យាយាមអស់ពេលជាច្រើនលើកច្រើនសា។ ប្រភពដដែលបានបញ្ជាក់ទៀតថាបន្ទាប់ពីបានចរចាទិញបាន Jude Bellingham ហើយនោះគេជឿជាក់ថាវានឹងក្លាយទៅជាកត្តានាំឲ្យ Real Madrid មានឱកាសកាន់តែច្រើនក្នុងការទាក់ទាញចិត្តកីឡាករអង់គ្លេស Harry Kane ហើយជាពិសេសខណៈដែលខ្សែប្រយុទ្ធជួរមុខ Benzima ក៏បានសម្រេចចិត្តចាកចេញទៅហើយនោះ។...
The Relevo ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Karim Benzema និងអនាគតជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid អាចនឹងជួបបញ្ហាក្នុងរដូវក្តៅនេះ។ ទោះបីជាកុងត្រារបស់គាត់ត្រូវបានបន្ត រយៈពេល២ឆ្នាំដោយស្វ័យប្រវត្តិក្នុងអំឡុង ពេលដែលគាត់អាចលើកពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោក Ballon d’Or កាលពីពេលថ្មីៗនេះក្តី ប៉ុន្តែកីឡាករកំពុងទទួលបានសំណើរយ៉ាងធំមួយពីក្លឹបនៅតំបន់អារ៉ាប់។ លីគកំពូលនៅអារ៉ាប់សាអូឌីត ប្រហែលជាកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d’Or...
កីឡាករខ្សែការពារកណ្តាល Andrew Robertson នៅរដូវក្តៅនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលអាចលក់ចេញទាំងគួរ ឲ្យភ្ញាក់ផ្អើលហើយក្នុងនោះ Real Madrid ទំនងជាគោលដៅបន្ទាប់។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរូបនេះបានក្លាយទៅ ជាគោលដៅរបស់ Real Madrid ក្រោយពេលដែលក្លឹបយក្សអេស្បាញមួយនេះ បានបាត់បង់វត្តមានរបស់កីឡាករ Ferland Mendy...