បច្ចេកវិទ្យា

ក្រុមហ៊ុន អាកាសចរ អាមេរិក United គ្រោងប្រើប្រាស់ យន្តល្បឿនលឿន ជាងសម្លេង ក្នុងឆ្នាំ២០២៩

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្រុមហ៊ុន អាកាសអាមេរិក United គឺគ្រោងនឹង ធ្វើការទិញយន្តហោះ ល្បឿនលឿនជាងសម្លេងថ្មីប្រមាណជា ១៥គ្រឿងព្រមទាំងចាប់ផ្តើម ប្រើប្រាស់យន្តហោះទាំងនេះឡើងវិញនៅក្នុង ឆ្នាំ២០២៩ខាងមុខនេះ។

គួរឲ្យដឹងដែរថាការធ្វើដំណើរតាមជើងហោះហើរ តាមយន្តហោះល្បឿនលឿន បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួន តាំងតែពីឆ្នាំ២០០៣មកម្ល៉េះកាលពីពេលដែល ក្រុមហ៊ុន អាកាសចរអង់គ្លេស និងបារាំងបាន ដាក់ឲ្យចូលនិវត្តយន្តហោះប្រភេទ Concorde។

យន្តហោះល្បឿនលឿនថ្មីត្រូវបាន គេដឹងថានឹងត្រូវបង្កើតឡើង ដោយក្រុមហ៊ុន Boom ដែលមានមូលដ្ឋាននៅក្នុង ទីក្រុង Denver ប៉ុន្តែមកដល់ពេលនេះ ខ្លួននៅមិនទាន់បានធ្វើការ តេស្តណាមួយនៅឡើយ។

គួរឲ្យដឹងថាយន្តហោះល្បឿនលឿន ជាងសម្លេងឬ Supersonic គឺជាប្រភេទយន្តដែលអាចបើកបរលឿន ជាងសម្លេងឬប្រមាណជា១០៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងក្នុងកំពស់ប្រមាណជា ១៨ ៣០០ម៉ែត្រ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top