បច្ចេកវិទ្យា

តិចជាង៦ម៉ោង​ មុនព្រឹត្តិការណ៍ Apple មានការធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់គេហទំព័រ Apple Store

អាមេរិក ៖ គេហទំព័រ Apple Store បានបាត់បង់ អ្នកទស្សនាយ៉ាងខ្លាំងមុន ព្រឹត្តិការណ៍ដាក់លក់ iPhone 13 ដែលក្រុមហ៊ុនបច្ចេកវិទ្យា យក្សនេះអាចដាក់បង្ហាញ ស្មាតហ្វូន កំពូល របស់ខ្លួន រួមជាមួយ AirPods 3 និង Apple Watch Series 7 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកគាំទ្រ Apple ដែលចូលមើលគេហទំព័រ ត្រូវបានស្វាគមន៍ដោយសារបណ្តោះ អាសន្ន ដោយអានថា “ យើងនឹងត្រឡប់មកវិញ” ជាមួយការអាប់ដេត ដែលកំពុងមកដល់ Apple Store និងត្រឡប់មកវិញឆាប់ៗនេះ ។ គេហទំព័រនេះ ទំនងជាធ្លាក់ចុះតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ខណៈ Apple ទទួលបានទំព័រ បញ្ជាទិញជាមុនសម្រាប់ផលិត ផលចុងក្រោយរបស់វា។

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុ Apple ត្រូវបានគេរំពឹងថានឹងបង្ហាញនូវផលិតផលថ្មីៗ គួរឲ្យចាប់អារម្មណ៍រួមមាន iPhone 13, Apple Watch Series 7 និង AirPods 3 ។ ព្រឹត្តិការណ៍ ‘កាលីហ្វ័រញ៉ាស្ទ្រីម’ នឹងត្រូវបានផ្សាយ ចេញពី Apple Park និងតាមអ៊ីនធើណេត នៅ apple.com ដោយចាប់ផ្តើម នៅម៉ោង ៦ ល្ងាច BST (ម៉ោង ១ រសៀល EST ) អ៊ីម៉ែលអនឡាញ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះ នៅល្ងាចនេះដែរ ដូច្នេះសូមប្រាកដថា អ្នកចូលទៅមើលព័ត៌មាន ចុងក្រោយរបស់ Apple ។ ដូចគ្នានឹងអ្នកកាន់តំណែង មុនដែរទូរស័ព្ទ iPhone 13 ថ្មី ឈ្មោះដែលមិនត្រូវបានបញ្ជាក់ ត្រូវបានគេរំពឹងថា នឹងចេញជាក្រុមគ្រួសារ ទាំងមូល ។

គួរតែមានស្តង់ដារ iPhone 13 និងiPhone 13 Pro, ទាំង២នេះមានអេក្រង់ ៦.១ អ៊ីញក៏ដូចជា Pro Max មានអេក្រង់ ៦.៧ អ៊ីញ និង Mini មានអេក្រង់ ៥.៤ អ៊ីញ ៕ ដោយ៖លី ភីលីព

Most Popular

To Top