បច្ចេកវិទ្យា

Origi កំពុងរងចាំការ អនុម័តពី ប្រធានក្លឹប AC Milan

ក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបាន Calciomercato ចេញផ្សាយថា កំពុងរងចាំភ្លើងខៀវ ពីសំណាក់ប្រធានក្លឹប ដើម្បីអាចសម្រេចចិត្ត ទៅដល់ការបញ្ចេញលុយទិញ យកកីឡាករ Divock Origi ពីអង់គ្លេស។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ បានឈានទៅដល់កិច្ចព្រមព្រៀង ទៅលើលក្ខខណ្ឌជាមូលដ្ឋាន រួចទៅហើយជាមួយនឹង ក្លឹបយក្សនៅ Serie A មួយនេះតាមរយៈកុងត្រា ដែលមានពេលវេលា៤ឆ្នាំ ប៉ុន្តែនៅមិនទាន់ បានធ្វើឡើងជាផ្លូវការនៅឡើយ ។

គួរឲ្យដឹងដែរថាកីឡាករ Origi បានបញ្ជាក់ប្រាប់ ទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយថាគាត់នឹង មិនសម្រេចចិត្តបន្តកុងត្រាថ្មីទៀតឡើយ ហើយនឹងយល់ព្រម ក្នុងការចាកចេញពីក្លឹបនេះ សម្រាប់រដូវក្តៅ ខាងមុខនេះដោយមិន មានតម្លៃខ្លួនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top