Ny Sou Okon (នី ស៊ូអរគុណ) គឺជាវិស្វករផ្នែកមេកានិចមានដើមកំណើតខ្មែរ ដែលបានរួមចំណែកក្នុងបេសកកម្មផលិតយានទៅកាន់ភពព្រះអង្គារ របស់អង្គការអវកាសណាសា (NASA)។
លោកស្រីចាប់ផ្ដើមការងារនៅមន្ទីរពិសោធន៍ ថាមពលរបស់អង្គការណាសា ក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំបន្តបន្ទាប់ Okon បានចូលរួមជាមួយក្រុមបច្ចេកទេសផលិតយានអវកាស ក្នុងបេសកកម្មឆ្នាំ២០២០ ទៅកាន់ភពអង្គាររបស់ អង្គការNASA។
ក្រុមគ្រួសាររបស់ Ny Sou Okon បានទៅដល់ទឹកដីសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីគ្រួសាររបស់លោកស្រី បានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិល អស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវ និងភាពជោគជ័យរបស់លោកស្រី បានមកពីការតស៊ូ ជំនះឧបសគ្គជាច្រើនរាប់មិនអស់ និងជាមោទកភាពមួយ របស់ជនជាតិខ្មែរ៕ Source: Sabay


