អ្នកទំនងជាកំពុង ប្រើលេខសម្ងាត់លើ Facebook ជាភាសាអង់គ្លេស ប៉ុន្ដែមួយផ្លូវវាងមួយ ដើម្បីកុំឱ្យ Hacker ឬអ្នកវាយប្រហារ យកគណនីអ្នកបាន អ្នកគួរប្រើប្រាស់លេខសម្ងាត់ ជាភាសាខ្មែរ បូករួមនឹងលេខ ឬសញ្ញាសម្គាល់មួយចំនួន ។
ហេតុអ្វីគប្បីប្រើលេខ សម្ងាត់Facebook ជាភាសាខ្មែរ?
ហេតុផលព្រោះតែ អ្នកវាយប្រហារ លើអ៊ីនធឺណិត ឬ Hacker ច្រើនតែប្រើវិធីសាស្ត្រវិភាគ ឬប្រើបណ្ណាល័យលេខ សម្ងាត់ជាភាសាអង់គ្លេស មិនប្រើភាសាខ្មែរនោះឡើយ ដូចនេះគណនី របស់យើងអាចវាងពីផ្លូវ របស់ពួកគេបាន។
មួយវិញទៀត បើមាននរណាម្នាក់ព្យាយាមប៉ុនប៉ង ចង់លួចគណនី Facebook របស់អ្នក ត្រឹមអង្គុយទាយលេខកូដស្មានៗ ភាគរយខ្ពស់គេនឹងស្មាន លេខកូដជាភាសាអង់គ្លេស គេអាចមិន នឹកឃើញលេខកូដជាភាសាខ្មែរនោះឡើយ ព្រោះមនុស្សភាគច្រើន ទម្លាប់ប្រើលេខសម្ងាត់ជា ភាសាអង់គ្លេស ទៅហើយ ។
យ៉ាងណាក៏ដោយ ការវាយប្រហារកម្រិតខ្ពស់មួយទៀត គឺគេអាចហេគរំលងលេខសម្ងាត់បាន ដូចនេះដើម្បីសុវត្ថិភាពកាន់តែខ្ពស់អ្នកគប្បីប្រើមុខងារ សោរពីជាន់ឬ two-factor authentication បន្ថែម ដើម្បីផ្ទៀងផ្ទាត់ log in ជាមួយនឹងទូរសព្ទ។
បន្ថែមពីនេះ អ្នកគប្បីការពារឱ្យសុវត្ថិភាព ខ្ពស់បន្ថែមទៅអ៊ីមែល ដែលយកបង្កើតអាខោន Facebook ឬរក្សាលេខទូរសព្ទឱ្យបានល្អជៀស វាងគេលួចយកទៅ ៕